ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​លើក​ទី​6​ រវាង​គយ​កម្ពុជា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នា​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​កិច្ច ប្រជុំ​លើក​ទី​៦ រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ នា​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​កិច្ច ប្រជុំ​លើក​ទី​៦ រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ស្តី​ពី “​យុទ្ធសាស្ត្រ​កំណែ ទម្រង់​និង​ទំនើប​កម្ម​គយ​ឆ្នាំ​២០១៩-២០២៣” ក្រោម​អធិបតីភាព​លោក​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជ រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ។

សមាសភាពចូលរួម​មាន តំណាង​ដៃគូ​អភិវឌ្ឍន៍​មក​ពី​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA), មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ(IMF), ធនាគារពិភពលោក (World Bank), ការិយាល័យ​បណ្តុះ បណ្តាល​ធនធានមនុស្ស​របស់​អង្គការ​គយ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (WCO ROCB A/P), គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំនៅ​កម្ពុជា​, ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​អា​ល្លឺ​ម៉​ង់ (GIZ), ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​, អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO), UNODC ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​គយ​និង​រដ្ឋាករ​ជា​ច្រើន​រូប​ទៀត​ ។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​ការងារ​ដែល​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លង​មក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​និង​ទំនើប​កម្ម​គយ ២០១៤-២០១៨ និង​ផ្សព្វ ផ្សាយឯកសារ​យុទ្ធសាស្ត្រ​កែទម្រង់ និងទំនើប​កម្ម​គយសម្រាប់​រយៈពេល៥​ឆ្នាំខាង​មុខ​គឺ ២០១៩- ២០២៣ ក្នុង​គោលបំណង​កៀរគរ និង​សម្រប សម្រួល ជំនួយ​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បីអនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​និង​ទំនើប​កម្ម​គយ​ថ្មី​នេះ ។

តំណាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ជម្រាប​ជូន​ដៃគូ​អភិវឌ្ឍន៍​នៅ​ក្នុង​អង្គប្រជុំ​អំពី​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​និង​ទំនើប​កម្ម​គយ ២០១៤-២០១៨ ដែល​ជា​រួម​ត្រូវ​បាន​វាយតម្លៃ​ថា​ទទួល​បាន​លទ្ធផល​ល្អ​ ។ ការងារ​សំខាន់​ៗ​ដែល​សម្រេច​បាន រួម​មាន​ដូច​ជាចំណូល​ប្រមូល​បាន​លើស​ផែនការ​គិត​ជា​មធ្យម​ជាង២០%ក្នុង​១​ឆ្នាំ​, ការងារ​បច្ចេកទេស​គយ​, ការ​បង្ការ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​,ការ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ​ជា​បន្តបន្ទាប់​,អភិបាលកិច្ច​និង​ការ​ពង្រឹង​អនុលោម​ភាព​, ការ​អនុវត្ត​យន្តការ​ភាព​ជា​ដៃគូ​គយ​-​ផ្នែក​ឯកជន​,ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ពង្រឹងសមត្ថភាព​ស្ថាប័នជាដើម​ ។

ដើម្បី​បន្ត​និរន្តរភាព​និង​ជម្រុញ​សន្ទុះ​នៃ​ការ​កែទំរង់ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏​បាន​កសាង​ឯកសារ​យុទ្ធសាស្ត្រ​កំណែទម្រង់​និង​ទំនើប​កម្ម​គយ ២០១៩-២០២៣ ដោយ​ផ្តោត​លើ​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន៥​គឺ ៖
១.​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល
២.​អនុលោម​ភាព​និង​ការ​អនុវត្ត​ច្បាប់
៣.​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម
៤.​កិច្ច​សហប្រតិបត្តិការ​គយ និង ៥.​ការ​គ្រប់គ្រង​ធនធានមនុស្ស​និង​ការ​អភិវឌ្ឍន៍​ស្ថាប័ន​ ។

ក្នុង​នោះគោលដៅ​យុទ្ធសាស្ត្រ​ទី​៣ ពាក់ព័ន្ធ​នឹង​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ត្រូវ​បាន​កំណត់​ជា​អាទិ ភាព​ចំបង​និង​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អនុវត្ត​គោលដៅ​យុទ្ធសាស្ត្រ​ផ្សេង​ទៀត ​។ស្រប​គោលនយោបាយ​កំណែទម្រង់​ស្ថាប័ន​ស៊ីជម្រៅ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង ការ​កែ​លម្អ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​លើកកម្ពស់ភាព​ប្រកួតប្រជែង​របស់​កម្ពុជា អគរ ត្រូវ​អនុវត្ត​ឲ្យ​កាន់តែ​សកម្ម និង​មុត​ស្រួច​នូវ​វិធានការ
​មួយ​ចំនួន​ចំពោះ​មុខ​ដូច​ជា ជំរុញ​ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ​ដំណាក់កាល​ទី​២, អនុវត្ត​ប្រកាស ​ស្ដី​ពី​កម្រៃ​សេវា​សាធារណៈ​របស់​អគរ​,កាត់​បន្ថយ​កម្រៃ​ស្កែ​ន​កុង​តែ​ន័​រ​៥០%, កែសម្រួ​ឡើង​វិញ អនុក្រឹត្យ​លេខ ២០៩ ស្ដី​ពី​ទំនិញ​ហាមឃាត់ និង​ជាប់​ក​ម្រឹត​កំណត់ និង​អនុក្រឹត្យ​លេខ ២១ស្ដី​ពី​កិច្ច​សម្រួល​ពាណិ ជ្ជកម្ម​តាម​រយៈ​ការ​គ្រប់គ្រង​ហានិភ័យ​, រៀបចំសេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី​គោលនយោបាយ​គាំទ្រ និង​លើកទឹក ចិត្ត​ដល់​វិស័យ SMEs និង​ពង្រឹង​តួនាទី និង​ការ​ទទួលខុសត្រូវ​របស់​គយ ដែល​ជា​ស្ថាប័ន​តែ​មួយ​គត់​នៅ​
មាត់ច្រកត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល ជាដើម​ ។

តំណាង​ដៃគូ​អភិវឌ្ឍន៍បានវាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិ​ផល​នានា ដែល​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​សម្រេច​បាន​នា​ពេល​កន្លង​មក និងប្តេជ្ញា​ចិត្ត​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស និង​ការ​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់ និង ទំនើប​កម្ម​គយ ២០១៩-២០២៣ ឲ្យ​បាន​សម្រេច​ជោគជ័យ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ