រាជធានីភ្នំពេញ ៖ បុរសម្នាក់តាំងខ្លួនជាសមត្ថកិច្ច បានប្រើប្រាស់ វិទ្យុទាក់ទង និងបំប៉ោងសភាពការណ៍ក្នុងមូលដ្ឋាន ត្រូវសមត្ថកិច្ចប៉ុស្តិនគរបាល ទំនប់ទឹកឃាត់ខ្លួនយកទៅសាកសួរ និងដកហូតយកវិទ្យុទាក់ទងទៅរក្សាទុក ។ ហេតុការណ៍នេះដែរឃាត់ខ្លួន បានធ្វើឡើងនៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០១៩ ចំនុចផ្លូវ ម៉ៅសេងទុងកែងនិងផ្លូវ ១៧៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ បុរសដែលតាំងខ្លួនជាសមត្ថកិច្ចមានឈ្មោះ វ៉ុន សុវណ្ណ អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
បើតាមសម្តីកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលទំនប់បានឱ្យដឹងថា មុននិងឈានទៅដល់ការឃាត់ខ្លួនបុរសខាងលើនេះព្រមទាំងដកហូតយកវិទ្យុទាក់ទង១គ្រឿងនោះគឺកម្លាំងសមត្ថកិច្ចរបស់ពួកគាត់បានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ខណៈពេលនោះដែរក៏ស្រាប់តែមានបុរសបុរសខាងលើបានបោះដៃតាមវិទ្យុទាក់ទងបំប៉ោងសភាពការណ៍ថា មានករណីក្មេងទំនើងបម្រុងកាប់គ្នា ព្រមទាំងមានបុរសម្នាក់ទៀតជិះម៉ូតូធំបានដកហូតកាំភ្លើងខ្លីមួយដើមគំរាមគេឯងពាសពេញផ្លូវ ។
ដោយឮនូវការបោះដៃតាមវិទ្យុទាក់ទងបែបនេះកម្លាំងសមត្ថកិច្ចខណ្ឌចំការមនបានសហការគ្នាតាមឃ្លាំចាំមើលនៅស្តាប់សភាពរហូតតែមិនឃើញភិនភាគអ្វីដូចដែលបុរសរូបនោះស្រែកតាមវិទ្យុទាក់ទងសោះ រហូតបានជាង១៥នាទីក្រោយមកកម្លាំងសមត្ថកិច្ចខណ្ឌចំការមនបានជិះម៉ូតូរកមើលក៏ស្រាប់តែបុរសរូបនោះជិះម៉ូតូម៉ាក់ ZOOMER-X ពណ៌ទឹកប្រាក់មួយគ្រឿងនិយាយ វិទ្យុទាក់ទងតែម្នាក់ឯង ហើយប្រាប់ថា រួបគេធ្វើការនៅក្រសួងមហាផ្ទៃ ។
ដោយឃើញបុរសរូបនោះនិយាយហើយនិយាយទៀតផ្អើលសមត្ថកិច្ចអស់មួយក្រុងហើយមិនឃើញសភាពការជាក់ស្តែង ទើបសមត្ថកិច្ចខណ្ឌចំការមនក៏បានឃាត់ខ្លួនសួរនាំរកកាតសំគាល់អង្គភាព ស្រាប់តែបុរសរូបនោះបានឆ្លើយថា អត់មានទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគបាលទំនប់ទឹកតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចបុរសរូបនោះបានឆ្លើយទាំងធំខ្លិនស្រាថា ខ្លួនម្តងជាប៉ូលិស ម្តងជាទាហានដល់ពេលសមត្ថកិច្ចសួររកកាតសម្គាល់ខ្លួនបុរសរូបនោះបានឆ្លើយថា អត់មានហើយបន្ថែមទៀតថាគាត់ត្រូវជាក្មួយឯកតឧត្តមម្នាក់ ចាំព្រឹកឡើងគាត់ឱ្យគេមកយកវិញទាក់ទងគាត់វិញ ។
ក្រោយពេលកើតហេតុបន្ទាប់ពីសាករួចហើយសមត្ថកិច្ចបានធ្វើលិខិតដកហូតវិទ្យុទាក់ទងមួយគ្រឿងយកទៅរក្សាទុកហើយបុរសរូបនោះត្រូវបានសមត្ថកិច្ចណែនាំរួចហើយក៏បានត្រលប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ