ការមានចិត្តទោសៈ លោភៈ មោហៈ, ការភ្លាំងភ្លាត់, ការភ្លើតភ្លើន, អ្នកខ្លះក៏មានលក្ខណៈសមរម្យ ខ្លះក៏មានចរិតច្រឡើសបើស និងខ្លះទៀតក៏ព្រហើនកោងកាច វាជាលក្ខណៈធម្មតាទៅហើយសម្រាប់បុថុជ្ជន បើយើងខ្វះអភ័យហើយនឹងជួបបញ្ហាជាច្រើននៅក្នុងជីវិត ។
ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា បើយើងតាំងចិត្តសេពគប់ជាមួយក្រុមមនុស្សនៅជុំវិញខ្លួនយើងហើយនោះ យើងត្រូវត្រៀមខ្លួនជានិច្ចដើម្បីនឹងឲ្យអភ័យដល់អ្នកទាំងនោះ បើមិនដូច្នោះទេ យើងមិនអាចរាប់រកជាមួយពួកគេបានឡើយ នឹងទៅជាអ្នកឯកោមិនខាន ។
មនុស្សខ្លះមានកំហុសត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ តែបើយើងមិនបើកបេះដូងឱ្យអភ័យដល់គ្នាទេ ចេះតែប្រកាន់ ចាប់ទោសអូសដំណើរនឹងធ្វើឱ្យរឿងនោះកាន់តែរីកធំរហូតមើលមុខគ្នាលែងត្រង់ បាត់បង់ការរាប់អានគ្នា និងបាត់បង់កម្លាំងសាមគ្គីជាក់ជាមិនខាន ។
ការឲ្យអភ័យដល់អ្នកដទៃគឺជាការបង្ហញនូវអំពើល្អ លើកតម្លៃជីវិតឱ្យកាន់តែខ្ពស់ឡើង និងបានជាទីស្រឡាញ់រាប់អានពីក្នុងរង្វង់ចំណោមមហាជន ព្រោះមានមនុស្សមិនតិចទេដែលមានចំណុចខ្វះខាតចៀសមិនរួចឡើយ ។
ចែករំលែកព័តមាននេះ