យោងតាមអង្គការសមាគមអភិរក្សសត្វព្រៃWCS កម្ពុជាបានរកឃើញសត្វពពូលទឹកជាលើកដំបូង នៅ ខេត្តព្រះវិហារ សម្រាប់រយៈពេល៤ឆ្នាំចុងក្រោយនេះ ។
សំបុកពងកូនសត្វពពូលទឹក ត្រូវបានក្រុមអ្នកអភិរក្សក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃWCS និងប្រជាសហគមន៍បានរកឃើញ នៅតាមដងស្ទឹងមេម៉ាយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ គូលែន ព្រហ្មពេទ ខេត្តព្រះវិហារ ដែលជាទីតាំងពងកូនតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ។
សត្វស្លាបកម្រប្រភេទនេះ មានចំនួន១០០០ក្បាលប៉ុណ្ណោះ នៅលើសាកលលោក ហើយវាក៏មានចំនួន តិចតួចបំផុតដែរ នៅក្នុងប្រទេសកម្ពុជា ។
សត្វពពូលទឹកនេះ មានវត្តមាន តែនៅក្នុងប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី យ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាមជាដើមតែប៉ុណ្ណោះ
ចែករំលែកព័តមាននេះ