រាជធានីភ្នំពេញ ៖ យោងតាមមន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថាកម្លាំងលងយោធពលខេមរៈភូមិន្ទ និងកងទ័ពប្រជាជនចិននឹងរួមគ្នាធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ២០១៩ស្តីពី«សមយុទ្ធរួមគ្នាប្រឆាំងភារវកម្ម និងការងារមនុស្សធ៌ម»ដែលនឹងប្រព្រឹត្តទៅនៅស្រុកគីរីវង្ស ខេត្តកំពត ។
ក្រសួងការពារជាតិលើកលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃ ខ.ភ.ម ប្រធានគណៈកម្មាធិការដឹកនាំធ្វើលំហាត់នាគមាសឆ្នាំ២០១៩ កម្ពុជា-ចិន អមដំណើដោយមន្ត្រីយោធាជំនាញមកពីអង្គភាពរថក្រោះ កាំភ្លើងធំ វិស្វកម្ម វិទ្យុទាក់ទង កងទ័ពជើងអាកាស កងរាជអាវុធហត្ថ ក្រុមការងារធានារបស់ក្រសួងការពារជាតិ កងពលតូចលេខ៧០ កងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ និងមន្ត្រីយោធាមកពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញបន្តចុះទៅត្រួតពិនិត្យមើលសកម្មភាពនៃការរៀបចំទីលានសមយុទ្ធហ្វឹកហ្វឺនលំហាត់នាគមាសឆ្នាំ២០១៩កម្ពុជា-ចិន ។
លោកនាយឧត្តមសេនីយ៍បន្តថា បច្ចុប្បន្ននាយ និងពលទាហានក្នុងអង្គភាពកងពលតូចលេខ៧០ កំពុងមមាញឹកក្នុងការស្ថាបនាទីលានលំហាត់ កន្លែងស្នាក់នៅ និងប្រព័ន្ធទីលានលំហាត់ប្រយុទ្ធ ប្រព័ន្ធផ្លូវ ចល័តទ័ព ដែលបំរើឲ្យសកម្មភាពសមយុទ្ធលំហាត់នាគមាស២០១៩ នៅក្នុងភូមិសាស្ត្រតំបន់វាលចំបក់ ប្រជុំភ្នំព្រះ នៃជួរភ្នំចង្អោតូច ចង្អោធំ ភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ។
ក្រសួងការពារជាតិបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិត្យវិទ្យា នាយករង ទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការដែលជាក្រុមការងារទីបញ្ជាការលំហាត់នាគមាសឆ្នាំ២០១៩ រវាង ខ.ភ.ម ជាមួយកងទ័ពរំដោះប្រជាជនចិនបានឲ្យដឹងថា ឆ្នាំ២០១៩នេះកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងរៀបចំធ្វើសមយុទ្ធហ្វឹកហ្វឺនលំហាត់នាគមាសឆ្នាំ២០១៩ ដែលមានលក្ខណៈទ្រោមទ្រាយធំជាងឆ្នាំមុនៗ លើប្រធានបទ «សមយុទ្ធរួមគ្នាប្រឆាំងភារវកម្ម និងការងារមនុស្សធ៌ម» ៕
ចែករំលែកព័តមាននេះ