រាជធានីភ្នំពេញ ៖ មានករណីស្រ្តីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ ខណៈកំពុងដេកសុខៗស្រាប់តែឮសំឡេងនាងស្រែក២វ៉ាស និងមានដង្ហើមតិចៗ បន្ទាប់មកបុរសជាសង្សារ និងប្រជាពលរដ្ឋបានហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែជាអកុសលស្ត្រីរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ជួលជាន់ទី៣ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ ជុំ សុខណា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នទេីបឈប់សំរាកដោយសារមានផ្ទៃពោះជិតគ្រប់ខែ រស់នៅផ្ទះជួលជាន់ទី៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកស្រគរ ខេត្តពោធិ៍សាត់ ។
ចំណែកបុរសជាសង្សារឈ្មោះឃាម ពេជ្រ អាយុ២៣ឆ្នាំ ភូមត្រពាំងខ្លី ឃុំត្នោតជុំស្រុកស្រគរ ខេត្តពោធិ៍សាត់។
តាមប្រភពពីបុរសជាសង្សាររបស់ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា គាត់មានទំនាក់ទំនងជាមួយស្ត្រីរងគ្រោះអស់រយៈពេលប្រមាណជាងមួយឆ្នាំមកហើយ ដោយស្រឡាញ់គ្នាចិត្តនឹងចិត្ត ចំណែកក្រុមគ្រួសាររបស់នាងបានដឹងខ្លះហេីយ តែមិនដឹងថាពួកគាត់រស់នៅកន្លែងណានោះឡេីយ សូម្បីតែស្រ្តីរងគ្រោះមានផ្ទៃពោះក៏មិនដឹងដែរ គាត់ចង់ឲ្យក្រុមគ្រួសារដឹងដែរ តែមិនទាន់មានពេលវេលា ។

បុរសជាសង្សារបានប្រាប់សមត្ថកិច្ចប៉ុស្តិ៍នឹងកំលាំងសមត្ថកិច្ចជំនាញ ឱ្យដឹងបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១២នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ខណៈដែលគាត់កំពុងដេក ស្រាប់តែឮសំឡេងប្រពន្ធស្រែកចំនួន២វ៉ាស គាត់ក៏ទាញខ្នេីយអោយជនរងគ្រោះកេីយ បន្ទាប់មកក៏ស្ងាត់ ដូចជាមានដង្ហើមតិចៗ ដោយមានបងប្អូនប្រជាពលរដ្ឋរស់នៅបន្ទប់ជួលជិតខាងបានដឹងផងដែរ ។

បុរសជាសង្សារបានបន្តទៀតថា ចំណែករូបគាត់ នឹងបងប្អូនប្រជាពលរដ្ឋចង់យកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ភ្លាមៗដែរ ណាមួយជនរងគ្រោះពោះធំ ពិបាកយកចុះក្រោម កាំជណ្តេីរតូចចង្អៀត ពិបាកយកចុះ ទេីបទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរបង្អែកពោធិ៍ចិនតុង ដេីម្បីយកជនរងគ្រោះទៅសង្រ្គោះបន្ទាន់ដែរ តែទំរាំរថយន្ដសង្គ្រោះមកដល់អស់រយៈពេលប្រមាណជិតកន្លះម៉ោង ហេីយបានបញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យតេជោសន្តិភាព តែជាអកុសលពេលរថយន្តសង្គ្រោះបន្ទាន់បញ្ជូនយកទៅសង្រ្គោះបន្ទាន់ ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ទេីបដឹកសពមកកន្លែងកេីតហេតុវិញ រង់ចាំសមត្ថកិច្ចជំនាញចុះពិនិត្យ ។
ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដេីម្បីចុះមកអន្តរាគមន៍ភ្លាមៗរួចបានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញកោសល្យកោសល្យ រាជធានីភ្នំពេញដេីម្បីមកមកកន្លែងកេីតហេតុ ដេីម្បីពិនិត្យសពជនរងគ្រោះ តែមិនទាន់ដឹងថាជាករណីអ្វីនៅឡើយទេ ៕



ចែករំលែកព័តមាននេះ