ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាកំប្លែងស្រី លន់ ដាណេ ត្រូវបានគណនីមួយបង្ហោះថា« ជនរួមគំនិតបោក»

3 ម៉ោង មុន
  • ភ្នំពេញ

ក្តៅស្លឹកត្រចៀក​តែ​ម្តង​! អ្នក​កំប្លែង​ស្រី លន់ ដា​ណេ ចេញ​មុខ​មក​បដិសេធ​ភ្លាម​ៗ ក្រោយ​មាន​ជនខិលខូច​បាន​យក​អ្នក​នាង រួច​ដាក់​អក្សរ​ជាមួយ​បុគ្គល​ផ្សេង​ទៀត​ថា​ជា​« ជន​រួមគំនិត​បោក​ជាមួយ​ចាន់​ស្រី​ណុ​ច​» ។ តើ​រឿង​មួយ​នេះ​ការ​ពិត​បែប​ណា​ទៅ​វិញ?…

ក្តៅស្លឹកត្រចៀក​តែ​ម្តង​! អ្នក​កំប្លែង​ស្រី លន់ ដា​ណេ ចេញ​មុខ​មក​បដិសេធ​ភ្លាម​ៗ ក្រោយ​មាន​ជនខិលខូច​បាន​យក​អ្នក​នាង រួច​ដាក់​អក្សរ​ជាមួយ​បុគ្គល​ផ្សេង​ទៀត​ថា​ជា​« ជន​រួមគំនិត​បោក​ជាមួយ​ចាន់​ស្រី​ណុ​ច​» ។

តើ​រឿង​មួយ​នេះ​ការ​ពិត​បែប​ណា​ទៅ​វិញ? ខណៈ​សា​ម៉ី​ខ្លួន​បាន​លើក​ឡើង​បែប​នេះ និង​សូម​ច្រានចោល​នូវ​ការ​ចោទប្រកាន់ មួ​ច​បង្កាច់ ដោយ​ខ្លួន​អ្នក​នាង​មិន​ដែល​ស្គាល់​ជន​នោះ ឬ​ជំពាក់​លុយ​នរណា​សោះឡើយ ។

ជា​ការ​ពិត កាលពី​កន្លង​ទៅ​អ្នក​នាង លន់ ដា​ណេ ក៏​ធ្លាប់​ជួប​រឿង​ហួសចិត្ត​ស្រ​ដៀង​គ្នា​នេះ​ដែរ គឺ​មាន​ជនអនាមិក​លួច​យក​ហ្វេ​ក​ប៊ុ​ក​ដែល​អ្នក​នាង​លេង រួច​យក​ទៅ​ឆាត​ខ្ចី​លុយ​អ្នកសិល្បៈ​ដូច​គ្នា បងប្អូន​អ្នក​នាង ជា​ពិសេស​ជន​មិន​ស្គាល់​អត្តសញ្ញាណ​រូប​នោះ​បាន​ឆា​តម​គំ​រា​.​ម​ទារ​លុយ​៥០០​ដុល្លារ​ថែម​ទៀត​ផង ប្រសិនបើ​តារា​កំប្លែង​រូប​នេះ​ចង់បាន​អា​ខោ​ន​ហ្វេ​ក​ប៊ុ​ក​ទៅ​វិញ ។ ត្រង់​ចំណុច​នេះ​តារា​រូប​នេះ ពិតជា​ហួស​ចិត្តជា​ខ្លាំង ព្រោះ​វា​ជា​រឿង​ដែល​មិន​ស្មាន​ដល់​សម្រាប់​រូប​នេះ​អ្នក​នាង ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព អ្នក​នាង លន់ ដា​ណេ ដែល​ជាតា​រា​កំប្លែង​ស្រី ដែល​ធ្វើ​អោយ​ពុក​ម៉ែ​បងប្អូន​បាន​សើច​លេង​ក​ម្ស​ន្ត​នោះ អ្នក​នាង​ថា សុំ​ច្រានចោល ចំពោះ​ការ​សរសេរ​អក្សរ​លើ​រូបភាព​ភ្ជាប់​ជាមួយ​រូបថត​អ្នក​នាង​ថា ជន​រួមគំនិត​បោក ។

អ្នក​នាង លន់ ដា​ណេ បន្ត​ទៀត នៅ​សុខ​ៗ មាន​គណនី​មួយ​ឈ្មោះ ដា​លី​ន​ជា​ភាសា​អង់គ្លេស​បាន​ផ្ញើ​រូបភាព​មក​អ្នក​នាង ដោយ​បាន​ដាក់​ថា អ្នក​នាង​បោក ខណៈ​មក​ដល់​ពេល​នេះ អ្នក​នាង​មិន​ដែល​ទៅ​បោក​នរណា ១​កាក់ ១​សេន ពោល​រស់នៅ​ដោយ​សមាជីវរ មាន​ប៉ុន្មាន​ហូប​ប៉ុន​នោះ រស់​នឹង​ការ​ចេញ​សម្តែង​ថត ដោយ​ឥត​មាន​ទៅ​បោក​នរណា​ឡើយ ។ ដូចនេះ​ព័ត៌មាន​មួយ​នេះ អ្នក​សូម​ប្រាប់​ទៅ​កាន់​មហាជន​អោយ​បាន​ជ្រាប ខ្លាច​មហាជន​មានការ​ភាន់ច្រឡំ ឬ​គិត​ថា អ្នក​នាង​បោក​គេ ដូចដែល​មានការ​ចោទប្រកាន់​នោះ ។

អ្នក​នាង លន់ ដា​ណេ​បន្ត​ថា កាលពី​កន្លង​ទៅ​រឿង​បញ្ហា​ហ្វេ​ក​ប៊ុ​ក គឺ​រូប​នាង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ខាង​អ្នកជំនាញ តែ​ពេល​នេះ​អ្នក​នាង​មិន​បាន​ដាក់​បណ្តឹង​ឬអ្វី​នោះ​ឡើយ គ្រាន់តែ​បកស្រាយ​អោយ​មហាជន​បានដឹង​ប៉ុណ្ណោះ ។

ជា​ចុង​ក្រោយ តារា​កំប្លែង​សាច់​សខ្ចី​រូប​នេះ សុំ​សូម​ណូ​ម​ពរ​ដល់​មហាជន សូមកុំ​ចាញ់បោក​ជនអនាមិក​ដែល​បាន​លួច​ហ្វេ​ក​ប៊ុ​ក​របស់​អ្នក​នាង កាលពី​កន្លង​ទៅ និង​ជន​ដែល​យក​អ្នក​នាង​ទៅ​បង្ហោះ​ផ្សេង​ៗ ឬ​ផ្ញើ​មក​សាមីខ្លួន​ថា ជា​ជន​បោក​គេ​ជាដើម​នោះ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ