ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ៖ ២​ស​ប្តា​ហ៍​ចុង​ក្រោយ​​នេះ ករណី​ល្បែ.ង​​មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ ករណី​ល្បែងស៊ីសង​នៅ​ទូ​ទាំង​ប្រទេស​មានការ​ថយ​ចុះ​ជា​លំដាប់ ពោល​គឺ​មាន​មិន​ដល់​១០​ករណី​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​៧ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ ករណី​ល្បែងស៊ីសង​នៅ​ទូ​ទាំង​ប្រទេស​មានការ​ថយ​ចុះ​ជា​លំដាប់ ពោល​គឺ​មាន​មិន​ដល់​១០​ករណី​នោះ​ឡើយ ។ នេះ​បើ​តាម​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

ការ​ថយ​ចុះ​នេះ បើ​តាម​លោក ទូច សុ​ឃៈ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ថា ដោយសារ​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ដាក់​ចេញ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ជំរុញ​ឱ្យ​ផ្នែក​ពាក់ព័ន្ធ ជា​ពិសេស ក្រសួងមហាផ្ទៃ​បង្កើន​នូវ​ការ​អប់រំ​ផ្សព្វផ្សាយ​គ្រប់​រូបភាព ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់ ។

លោក​បាន​បន្ថែម​ថា ជា​ប្រការ​មិន​អាច​មើល​រំលង​បាន គឺ​ការ​យកចិត្តទុកដាក់​បំពេញ​តួនាទី និង​ទទួល​អនុវត្ត​បទបញ្ជា​ប្រកបដោយ​ឆន្ទៈ​របស់​អាជ្ញាធរ និង​កងកម្លាំង​នៅ​តាម​មូលដ្ឋាន ដោយ​ក្នុង​នោះ ក៏​មានការ​រួមចំណែក​ល្បាត និង​ផ្ដល់​ព័ត៌មាន​ពី​ក្រុម​ប្រជា​ការពារ​ផង​ដែរ ។

ការ​ដោះស្រាយ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់ គឺជា​ការងារ​អាទិភាព​មួយ​ក្នុង​ចំណោម​ទិស​ដៅ​អាទិភាព​ទាំង​៦ ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន រួម​ទាំង​នគរបាល​ជាតិ យកចិត្តទុកដាក់​អនុវត្ត ចាប់​តាំងពី​ដើម​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។

សឹងតែ​គ្រប់​វេទិកា​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ប្រមុខ​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​លេងល្បែង​ស៊ីសង ទាំង​ល្បែង​កន្ទុយលេខ បៀ អាប៉ោង ជល់​មាន់ និង​ល្បែងភ្នាល់​ផ្សេង​ៗ ពីព្រោះ​ទ​ង្វើ​នេះ​មិន​ត្រឹមតែ​ខាតបង់​ទ្រព្យសម្បត្តិ​នោះ​ទេ វា​ក៏​នាំ​ឱ្យ​ខាត​ពេលវេលា បាត់​សុភមង្គល​គ្រួសារ និង​នាំ​ឱ្យ​មាន​អំពើ​លួច ឆក់ ប្លន់ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ