ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​កាច់​សោ​.​ក​ម៉ូតូ​បាន​សម្រេច ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាប​ភ្លាម​ៗ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង បាន​សម្រេច ព្យា​យម​ជិះ​រត់គេច ប៉ុន្តែ​ចុង​ក្រោយ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង បាន​សម្រេច ព្យា​យម​ជិះ​រត់គេច ប៉ុន្តែ​ចុង​ក្រោយ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ប្រាប់​អោយ​ដឹង​ថា លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ធ្វើការ​ល្បាត​តាម​ដងផ្លូវ ពេល​នោះ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន​១​គ្រឿង មាន​គ្នា​ចំនួន ២​នាក់ ធ្វើ​សកម្មភាព ចុះ​កាច់​សោ​.​ក​ម៉ូតូ​ដែល​ចត​ទុក​ចោល​មុខ​ផ្ទះ បាន​សម្រេច​។ ភ្លាម​ៗ​នោះ កម្លាំង​ជំនាញ​ធ្វើការ​ប្រដេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ម្តុំ​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ បាន​ប្រាប់​បន្ត​ថា ជនសង្ស័យ ដែល​ឃាត់ខ្លួន​បាន មានឈ្មោះ សៅ វាសនា អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ជា​ជន​ដៃដល់ និង​មុខសញ្ញា​ចាស់​ធ្លាប់​ជា​ពន្ធ​ធា​គារ​) ។ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​សុខ​ដែល​ជា​អ្នក​ឌុ​ប បាន​រត់គេច​ខ្លួន​បាត់ ។

ក្នុង​នោះ​ដកហូត ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1AV-6785 (​របស់​ជន​រង​គ្រោះ​), ដែក​ស្រួច​+​សោរ ចំនួន​2(​របស់​ជនសង្ស័យ​) ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ