ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំភើបចង់ស្រក់ទឹកភ្នែកពេលឃើញទម្រង់ផ្សេងៗនៃសិល្បៈផ្គុំជាមួយនឹងក្បាច់គុន

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​អារម្មណ៍​រំភើប​ចង់​ស្រក់​ទឹកភ្នែក ពេល​ឃើញ​ទម្រង់​ផ្សេង​ៗ​នៃ​សិល្បៈ ផ្គុំ​ជាមួយនឹង​ក្បាច់គុន បង្ហាញ​ភាព​សម្បូរ​បែប​នៃ​ក្បាច់គុន​វប្បធម៌​បុរាណ​របស់​ដូនតា​យើង…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​អារម្មណ៍​រំភើប​ចង់​ស្រក់​ទឹកភ្នែក ពេល​ឃើញ​ទម្រង់​ផ្សេង​ៗ​នៃ​សិល្បៈ ផ្គុំ​ជាមួយនឹង​ក្បាច់គុន បង្ហាញ​ភាព​សម្បូរ​បែប​នៃ​ក្បាច់គុន​វប្បធម៌​បុរាណ​របស់​ដូនតា​យើង ។ ការ​រំភើបអារម្មណ៍​នា​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ «​ពានរង្វាន់​សម្ដេច​មហា​បវរ​ធិ​បតី​» លើក​ទី​១ ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ «​អូ​ឡាំ​ពិ​ក​» នា​ព្រលប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៤ ។

សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា កិច្ចការ​ធំ​បំផុត គឺ​ចង់​បង្ហាញ​អំពី​ភាព​សម្បូរ​បែប​អំពី​ក្បាច់គុន​របស់​ខ្មែរ​ឱ្យ​បាន​ច្រើន​បែប​ច្រើន​ទម្រង់ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុកជា​កេរដំណែល ។

សម្ដេច​មហា​បវរ​ធិ​បតី បាន​បង្ហាញ​អារម្មណ៍​យ៉ាង​ដូច្នេះ ៖«​និយាយ​រួម​ខ្ញុំ​រំភើប​ចង់​ស្រក់​ទឹកភ្នែក​ព្រោះ​ឃើញ​ក្បាច់គុន​និយាយ​រួម​សង្ខេប​ខ្លី​តែ​ម្តង​នៅ​ក្នុង​ការ​សម្តែង​តែ​ប្រហែល​មិន​ដល់​១០​នាទី​នេះ​ឃើញ​ទម្រង់​ផ្សេង​ៗ​សិល្បៈ​យើង​មាន​ល្ខោនខោល យើង​មាន​របាំ​អប្សរា ផ្គុំ​ជាមួយនឹង​ក្បាច់គុន​របស់​យើង សុទ្ធតែ​អ្វី​ដែល​ដូនតា​យើង​រៀបចំ​ឱ្យ​ទាំងអស់ អត់​មាន​ត្រូវការ​បំបែក​គ្នា សិល្បៈ​វប្បធម៌​ក្បាច់គុន​ទេ គឺ​នៅ​ជា​ធ្លុង​មួយ​គ្រប់​ប្រភេទ​នៃ​ទម្រង់​សិល្បៈ ប្រភេទ​នៃ​ទម្រង់ ក្បាច់គុន​មក​ជាមួយ​គ្នា អ្នក​ហាត់​ក្បាច់​គុណ​ព្រឹទ្ធាចារ្យ ក្បាច់គុន​គ្រប់​ជំនាន់ ច្រើន​ជំនាន់ ចូល​ជាមួយ​គ្នា​នៅ​ថ្ងៃនេះ នេះ​ហើយ​ការ​សម្តែង ជា​ពិសេស​នៅ​ក្រោម​ទង់ជាតិ​ប្រាសាទអង្គរវត្ត​របស់​យើង នេះ​ហើយ​ស្មារតី​ដែល​យើង​ចង់​បង្ហាញ​ភាព​សម្បូរ​បែប​នៃ​ក្បាច់គុន​វប្បធម៌​បុរាណ​ដូនតា​របស់​យើង​ដែល​យើង​ចូល​គ្នា​ខ្ញុំ​សូម​អរគុណ​ណាស់​ចំពោះ​ការ​រៀបចំ​នេះ​» ។

សូម​រម្លឹក​ថា ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​បុរាណ​ខ្មែរ​ពានរង្វាន់​សម្តេច​មហា​បវរ​ធិ​បតី រៀបចំ​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​គោលដៅ​លើកកម្ពស់ អភិរក្ស និង​អភិវឌ្ឍ «​មរតក​យុទ្ធ​គុន​ដូនតា​ខ្មែរ​» ។

ការ​ប្រកួត​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨-២០ ខែតុលា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​មាន​ប្រតិភូ មន្ដ្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៧២២​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ