ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ទា.ក់អាកាសដាក់សត្វស្លាប កំពុងប្រឈមហិន ហោ.ច

16 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ អន្ទាក់អាកាសដាក់សត្វស្លាប ដែលកំពុងប៉ះ​ពាល់ដល់សត្វស្លាប និង​ប្រឈម​ហិចហោច បើមន្ត្រីជំនាញមិនអើពើ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា…

ខេត្ត​បន្ទាយមានជ័យ ៖ អន្ទាក់អាកាសដាក់សត្វស្លាប ដែលកំពុងប៉ះ​ពាល់ដល់សត្វស្លាប និង​ប្រឈម​ហិចហោច បើមន្ត្រីជំនាញមិនអើពើ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចស្ថិតភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

អ្នកចំការម្នាក់​បាន​ប្រាប់ឱ្យ​ដឹង​ថា មានអ្នកដាក់អន្ទាក់សត្វប្រភេទអន្ទាក់អាកាសដែលដាក់ក្នុងចំការស្វាយរបស់គាត់មាន២កន្លែង ចម្ងាយពីគ្នាប្រមាណ៣០០ទៅ៤០០ម៉ែត្រ ។ អន្ទាក់អាកាសត្រូវបានព្រានព្រៃដាក់ប្រើម៉ងអំបោះខ្មៅក្រឡា៤ទៅ៥ហ៊ុន ដែលមានប្រវែងជិត១០០ម៉ែត្រមានទទឹង​ប្រវែង២ម៉ែត្រ ដាក់កម្ពស់ពីដី២ម៉ែត្រ ហើយឃើញអន្ទាក់អាកាសនេះជាប់សត្វរាល់ថ្ងៃ ។

អ្នកចំការបានបញ្ជាក់ថា អន្ទាក់អាកាសនេះត្រូវបានដាក់ក្នុង​ចំការព្រៃស្តក់ ឬព្រៃចំការដែលមានសត្វ ដោយ​ព្រានព្រៃដាក់តាម​ចន្លោះ​ដើមស្វាយដែលបោះបង្គោលលាតទំហឹង ហើយឃើញជាប់សត្វ​មានដូចជា សត្វលលក និងសត្វសារិកា តាវ៉ៅ និងសត្វស្លាបជាច្រើនប្រភេទទៀត ហើរទៅជាប់ក្រឡាម៉ង​ដាក់លើអាកាស។

អ្នកចំការបានសំណូមពរសុំអោយមន្ត្រីជំនាញផ្នែកមេព្រៃជួយទប់ស្កាត់ផងនៅពេលឃើញព្រានព្រៃដាក់អន្ទាក់សត្វប្រភេទអន្ទាក់អាកាសដែលលួចលាក់តាមព្រៃចំការស្វាយស្ថិតភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ សុំអោយទប់ស្កាត់ចំពោះអន្ទាក់អាកាសដែលកំពុងប្រឈមការហិចហោច​សត្វស្លាបដែលជាប់អន្ទាក់អាកាស់។

ជាក់ស្តែង រាល់ថ្ងៃដែលបងប្អូនធ្វើដំណើរពីក្រុងសិរីសោភ័ណត្រង់ចំណុចភូមិខ្លែងព័រ ឃុំស្លរក្រាម ស្រុកស្វាយចេក ឃើញមានប្រជាពលរដ្ឋបានដាក់សត្វស្លាបដែលធ្វើលក់តាមដងផ្លូវដែលជាសត្វជាប់អន្ទាក់អាកាសដែលប្រឈមប៉ះពាល់ដល់សត្វស្លាបអាចហិនហាចសុំអោយមន្ត្រីជំនាញចុះពិនិត្យនិងទប់ស្កាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ