រាជធានីភ្នំពេញ ៖ បុរសម្នាក់បានប្រមូលខោអាវដុត និងអារកសម្លា.ប់ខ្លួ.នឯង បន្ទាប់ពីឥទ្ធិពលគ្រឿងញៀនរើឡើង តែពុំស្លាប់ ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ ២០២៤ នៅក្នុងភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បុរសញៀនថ្នាំរូបនោះឈ្មោះសយ គឿនអាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតហេតុខាងលើបានយកកូនកាំបិតចិត្តបន្លែអារកខ្លួនឯង បណ្តាលអោយដាច់បំពង់ខ្យល់ដេកដួលលើដងផ្លូវនៅមុខផ្ទះ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានប្រមូលខោអាវដុតនៅក្នុងផ្ទះនិងបានដើរនិយាយឡូឡាតែម្នាក់ឯង រួចក៏យកកូនកាំបិតអាករខ្លួនឯងដើរទៅដួលនៅលើដងផ្លូវ បង្កឲ្យមានការភ្ញាក់ហើយអ្នកភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ចទាក់ទងហៅរថយន្តសាម៉ុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនហៅមន្ទីរពេទ្យលោកសង្ឃ។
តាមកូនស្រីរបស់បុរសរូបនោះបានឲ្យដឹងថា ឪពុករបស់នាងបានឈ្លោះប្រកែកគ្នាជាមួយម្ដាយហើយបានចាកចេញពីផ្ទះទៅបាត់រយៈពេលជាងមួយខែមកហើយ។ នៅវេលាម៉ោង៣រសៀលនៅថ្ងៃទី២០ ខែតុលាឪពុករបស់ខ្លួនក៏បានត្រឡប់មកផ្ទះវិញអុកឡុកក្នុងផ្ទះឡូឡាតែម្នាក់ឯងមួយយប់គ្មានបានដេកពួន ។ ដោយគាត់និយាយថា បើមិនបានវាយអ្នកជិតខាង(ផ្ទះទល់មុខធ្លាប់ឈ្លោះគ្នា)គាត់នឹងអារកសម្លាប់ខ្លួនឯង ។ លុះនៅព្រឹកឡើង នាងនឹងម្ដាយព្រមទាំងប្ដី កូននាំគ្នាចេញទៅធ្វើការបាត់ទៅស្រាប់តែអ្នកភូមិបានទូរសព្ទប្រាប់ថា ឪពុកបានអាករសម្លាប់ខ្លួនឯង។
តាមព័ត៌មានឱ្យដឹងទៀតថា បុរសរូបនោះជាមនុស្សញៀនថ្នាំជាយូរមក ហើយតែងតែរករឿងនិងអុកឡុកនៅក្នុងផ្ទះហើយបានចុះចោលផ្ទះទៅបាត់តាំងពីមុនភ្ជុំមិននឹកស្មានថា ត្រឡប់មកវិញឥទ្ធិពលគ្រឿងញៀនរើឡើងហើយអារកសម្លាប់ខ្លួនឯងបែបនេះ ៕
ចែករំលែកព័តមាននេះ