ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តលោកយាយធំធេងណាស់ ! ប្រឹងធាក់កង់ជូនចៅមកប្រឡងធ្វើតេស្តទៀត

1 ថ្ងៃ មុន

ជា​ការ​ពិត​ការ​ពី​ពេល​ថ្មី​ៗ​នេះ លោកយាយ​មួយ​រូប​លះបង់​ពេលវេលា ដោយ​ធាក់​កង់​ជូន​ចៅ​មក​ប្រឡង​ធ្វើតេស្ត ខណៈ​លោកយាយ​បាន​លើក​ឡើង​បែប​នេះ ។ តាម​រយៈ​ការ​បង្ហោះ​របស់​លោកគ្រូ មួយ​បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម របស់​លោក​ថា​« ទឹកចិត្ត​លោកយាយ ដើម្បី​ចៅ​លោកយាយ​ពិតជា​ស្រលាញ់​ចៅ​ណាស់​ខំ​ជូន​ចៅ​មក​ប្រឡង…

ជា​ការ​ពិត​ការ​ពី​ពេល​ថ្មី​ៗ​នេះ លោកយាយ​មួយ​រូប​លះបង់​ពេលវេលា ដោយ​ធាក់​កង់​ជូន​ចៅ​មក​ប្រឡង​ធ្វើតេស្ត ខណៈ​លោកយាយ​បាន​លើក​ឡើង​បែប​នេះ ។

តាម​រយៈ​ការ​បង្ហោះ​របស់​លោកគ្រូ មួយ​បាន​លើក​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម របស់​លោក​ថា​« ទឹកចិត្ត​លោកយាយ ដើម្បី​ចៅ​លោកយាយ​ពិតជា​ស្រលាញ់​ចៅ​ណាស់​ខំ​ជូន​ចៅ​មក​ប្រឡង តេស្ត​ទី​៦ ឡើង​ទី​៧ នៅ​មណ្ឌល វិ ហ៊ុន សែន វាល​រេញ ដោយ​ក្តី​សប្បាយ​រីករាយ សប្បាយចិត្ត ខ្ញុំ​ឃើញ​ហើយ​ពិតជា​រំភើប និង​កោត​ស​សើរ​លោកយាយ​ណាស់ ។

លោកយាយ​និយាយ​ថា ជំនាន់​លោកយាយ មិន​មាន​សាលា​ស្អាត​រៀន​ទេ ចៅ​ពិតជា​មានសំណាង​ណាស់ បាន​មក​រៀន​នៅ​សាលា​ដ៏​ស្រស់​ស្អាត​នេះ (​ប្រទេស​មាន​សន្តិភាព​)» ។

ជា​ការ​ពិត លោកយាយ​រូប​នេះ​អាច​នឹង​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា​ច្បាស់ ទើប​លោកយាយ​លើក​ឡើង​ថា​« ជំនាន់​លោកយាយ​មិន​មាន​សាលា​ស្អាត​រៀន​ទេ ចៅ​ពិតជា​មានសំណាង​ណាស់ បាន​មក​រៀន​នៅ​សាលា​ដ៏​ស្រស់​ស្អាត​នេះ​» ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​កោះសន្តិភាព លោក ងា​ម ស៊ី​ដា​រ៉ា នាយក​វិទ្យាល័យ ហ៊ុន សែន វាល​រេញ មាន​ប្រសាសន៍​ថា កាលពី​កន្លង​ទៅ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៤ គឺ​មានការ​រៀបចំ​តេស្ត​ប្រឡង​សម្រាប់​ប្អូន​ៗ​សិស្សានុសិស្ស ដែល​បញ្ចប់​ថ្នាក់​ទី​៦ ចូល​ទី​៧ នៃ​វិទ្យាល័យ​ហ៊ុន​សែន វាល​រេញ ដែល​ស្ថិត​ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោកនាយក​វិទ្យាល័យ​ព្រៃ​នប់ បន្ត​ទៀត​ថា ក្នុង​ថ្ងៃ​ប្រឡង​នោះ​ទៀត​សោត គឺ​មាន​ម្តាយ​ឪពុក អាណាព្យាបាល​ជា​ច្រើន​រយ​នាក់​បាន​មក​ចូលរួម​លើកទឹកចិត្ត​កូន​ៗ​ដែល​ប្រឡង ។

អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​នៅ​ថ្ងៃ​នោះ លោក​ថា មាន​លោកយាយ​មួយ​ព្រះ​ជន្ម​ប្រហែល​ជាង​៨០​ឆ្នាំ បាន​មក​លើកទឹកចិត្ត​ចៅ ដូច្នេះ​លោក​ក៏​អនុញ្ញាត​អោយ​លោកយាយ​ចូល​មក​ខាងក្នុង​បានឃើញ​ពី​ទិដ្ឋភាព​នៃ​ការ​ប្រឡង ។

លោកយាយ​បាន​និយាយ​ថា​« លោកយាយ​ពិតជា​សប្បាយចិត្ត​ណាស់ ពេល​បានឃើញ​ចៅ​អង្គុយ​នៅ​កន្លែង​ស្អាត គួរ​អោយ​ចង់​រៀន ខណៈ​ពេល​ជំនាន់​លោកយាយ​ពុំ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ឡើយ ដោយ​ពើបប្រទះ​តែ​សង្គ្រាម ដូច្នេះ​លោកយាយ​ថា ចៅ​ពិតជា​សំណាង​ណាស់ ដែល​មាន​ឪ​កាស​រៀនសូត្រ​នៅ​ទី​នេះ​»​។

គួរ​បញ្ជាក់​ដែរ​ថា វិទ្យាល័យ ហ៊ុន សែន វាល​រេញ ពិតជា​យកចិត្តទុកដាក់​ចំពោះ​សិស្សានុសិស្ស ដោយ​ក្រៅពី​តេស្ត​ប្រឡង​នោះ​លោកនាយក​គណៈ​គ្រប់គ្រង និង​លោកគ្រូ​អ្នកគ្រូ ក៏​បាន​ចូលរួម​ប្រជុំ​ផង​ដែរ ជាមួយ​អាណាព្យាបាល​សិស្ស ដែល​មក​ពី​កន្លែង​ផ្សេង​ៗ​ដើម្បី​តាមដាន​ការ​សិក្សា​របស់​សិស្ស​ដែល​មក​ប្រឡង​កម្រិត​ថ្នាក់​ទី​៦ ឈាន​ចូល​អនុ​វិទ្យាល័យ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ