ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមេរ៉ាសុវត្ថិភាព​ថតបានចោរ​កំពុងគាស់ទ្វារ​ឡាន​លួច ពេលនេះជាប់ជុចទាំង៣នាក់

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​៣​នាក់ ជា​មុខសញ្ញា​គាស់​ទ្វារ​រថយន្ត​លួច​យក​កាបូប ទូរស័ព្ទ​ដៃ និង​សម្ភារៈ​ផ្សេង​ៗ ដែល​ម្ចាស់​ទុក​ប្រហែស​នៅ​ក្នុង​រថយន្ត ត្រូវ​នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី១៨ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​៣​នាក់ ជា​មុខសញ្ញា​គាស់​ទ្វារ​រថយន្ត​លួច​យក​កាបូប ទូរស័ព្ទ​ដៃ និង​សម្ភារៈ​ផ្សេង​ៗ ដែល​ម្ចាស់​ទុក​ប្រហែស​នៅ​ក្នុង​រថយន្ត ត្រូវ​នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី១៨ ខែតុលា ឆ្នាំ​២០២៤​កន្លង​ទៅ ។លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ជា​មុខសញ្ញា​ទាំង​៣​នាក់​នេះមាន ៖

១-​ឈ្មោះ ឃិ​ត ធា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ។
២-​ឈ្មោះ ឆូ​យ សុផល ហៅ យ៉ា​ម៉ា​ហា ហៅ​ស្វិត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។
៣-​ឈ្មោះ យិ​ន ធី ហៅ តឿ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។

ពួក​គេ​ទាំង​៣​នាក់ ពុំ​មាន​កន្លែង​ស្នាក់​នៅ​ពិតប្រាកដ​ទេ និង​មាន​ប្រវត្តិ​ធ្លាប់​ជាប់​ពន្ធនាគារម្នាក់​ៗ២​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​គឺ​បើកទ្វារ​រថយន្ត​លួច ហើយ​ត្រូវ​បាន​ដោះ​លែង​វិញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​វិញ ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​សកម្មភាព ២​ករណី ៖ ករណី​ទី​១-​លួច​យក​កាបូប និង​ទូរស័ព្ទ​ដៃ​ពី​ក្នុង​រថយន្ត នៅ​មុខ​ផ្ទះ​មួយ តាម​ផ្លូវ​លេខ​១៩៦២ ភូមិ​ក្រាំង​អង្គ្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​២​និង​១៣​រំលង​អធ្រាត្រ យក​បាន​ប្រាក់​ចំនួន ១៨៥០​ដុល្លារ​អា​មេ​រិ​ក និង ៣០០ ០០០​រៀល ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៤ប្រូ​ម៉េ​ក​១​គ្រឿង ទូរស័ព្ទ​ដៃ​ម៉ាក​អុ​ប​ប៉ូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ម៉ាក TECNO ១​គ្រឿង ។

ករណី​ទី​២-​លួច​យក​កាបូប និង​ទូរស័ព្ទ​ដៃ​ពី​ក្នុង​រថយន្ត​នៅ​មុខ​បន្ទាយ​«​ង​៧០» ផ្លូវជាតិ​លេខ​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​២០​នាទី​អធ្រាត្រ ។

នៅ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ព្រូស ១​គ្រឿង និង​ទូរស័ព្ទ​ដៃ​៦​គ្រឿង ។ជន សង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ដែល​គ្មាន​អ្វី​សំណាង​ធំ​ក្រៅពី​ជាប់គុក​បន្ត​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ