ពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន២គ្រួសារ
- ភ្នំពេញ
ខេត្តបាត់ដំបង ៖ ផ្ទះទី១០៨ និងទី១០៩ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនចំនួន២គ្រួសារ…
ខេត្តបាត់ដំបង ៖ ផ្ទះទី១០៨ និងទី១០៩ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនចំនួន២គ្រួសារ…
ខេត្តបាត់ដំបង ៖ ផ្ទះទី១០៨ និងទី១០៩ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជនចំនួន២គ្រួសារ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីវេលា១១ព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ដឹកនាំដោយលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាប្រធាន ស.អ.ក ខេត្ត, លោក នី កន ទីប្រឹក្សាក្រសួងការពារជាតិ អនុប្រធាន ស.អ.ក ខេត្ត, ព្រមទាំងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត,ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, ប្រធានមន្ទីរសង្គមកិច្ចខេត្ត អនុប្រធានប្រចាំការ ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ត្រី ម៉ុក ឌីណា មេបញ្ជាការទិស តំបន់ប្រតិបត្តិការសឹករងបាត់ដំបង សមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត, លោកវរសេនីយ៍ទោ រ៉ុង ប៉ុក មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត ។
អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន២ខ្នង នៅស្រុកភ្នំព្រឹក អញ្ជើញចូលរួមមាន៖ អស់លោក សមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត, លោកអភិបាល នៃគណៈអភិបាលស្រុក ប្រធានកិត្តិយស ស.អ.ក ស្រុក, លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក, ក្រុមការងារ ស.អ.ក ខេត្ត/ស្រុក, លោកប្រធានកិត្តិយសសាខាឃុំ, លោកប្រធានសាខាឃុំ និងអាជ្ញាធរដែនដី សរុបចំនួន ៥៦នាក់ ។
ផ្ទះចំនួន២ខ្នងនេះ គឺខ្នងផ្ទះទី១០៨ និងទី១០៩ ក្នុងចំណោមផ្ទះទាំង ១១៧ខ្នង របស់សមាគម អតីតយុទ្ធកម្ពុជា ខេត្តបាត់ដំបង ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់ ០១ម៉ែត្រ ជាអំណោចដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគម អតីតយុទ្ធកម្ពុជា ប្រគល់ជូនអតីតយុទ្ធចំនួន ២គ្រួសារ ដែលមានជីវភាពទីទ័លក្រ គ្មានទីជំរកសមរម្យ ១-ឈ្មោះ យ៉ែម ឈឿន អត្តលេខ HA90001177 ជាជនពិការ ភេទប្រុស អាយុ ៦៣ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង២-ឈ្មោះ ឡឹក ផល អត្តលេខ HA83000233 ជាជនពិការ ភេទប្រុស អាយុ ៥៥ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រx៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រx២.៥ម៉ែត្រ) ស្ថិតនៅភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ម្ចាស់ផ្ទះនីមួយៗទទួលបានថវិកា ១០៥០០០០រៀល, អង្ករចំនួន ១០០គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ១យួរ, ឆ្នាំង ចាន មុង ១, ភួយ ០១, កន្ទេល១ ។
ក្នុងនោះដែរ ឯកឧត្តម ងួន រតនៈ ប្រធានកិត្តិយស ស.អ.ក ខេត្ត បានឧបត្ថម្ភថវិកា ៤០០០០០រៀល បន្ថែមទៀត សម្រាប់ម្ចាស់ផ្ទះក្នុង១គ្រួសារ និងឧបត្ថម្ភរទេះ១គ្រឿង ដល់អតីតយុទ្ធជន ជាជនពិការ ជើងទាំង២, លោក នី កន អនុប្រធាន ស.អ.ក ខេត្ត បានឧបត្ថម្ភថវិកា ១៥០០០០រៀល បន្ថែមទៀត សម្រាប់ម្ចាស់ផ្ទះក្នុង១គ្រួសារ, លោក រ៉ុង ប៉ុក សមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត បានឧបត្ថម្ភថវិកា ១០០០០០រៀល បន្ថែមទៀត សម្រាប់ម្ចាស់ផ្ទះក្នុងមួយគ្រួសារ, លោកវរសេនីយ៍ទោ ញឹក តុំ នាយការិយាល័យហ្វឹកហ្វឺន តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ សម្រាប់កម្មវិធីប្រគល់ផ្ទះនេះផងដែរ ។
ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៕
ចែករំលែកព័តមាននេះ