ខេត្តកំពង់ធំ ៖ តាមេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានគេដុតសំរាមរាលឆេះរោងសិប្បកម្មអស់សម្ភារ ដែលហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សេចក្តីរាយការណ៍បានបន្តថា សមត្ថកិច្ចឲ្យដឹងថា ម្ចាស់រោងឈ្មោះ ហម វីរៈ ភេទប្រុស អាយុ៦៨ឆ្នាំ ប្រពន្ធឈ្មោះ ហួន គឹមយិ អាយុ៦៥ឆ្នាំ រោងទំហំ៥ម៉ែត្រគុណ៦ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងឈើត្រូវភ្លើងឆេះអស់ សម្ភារៈខូចខាតរួមមាន ម៉ាស៊ីនភ្លើងធុនធំចំនួន០១គ្រឿង គ្រែប្រអប់ចំនួន០៦ ឈើចំនួន១,៥ម៉ែត្រគូប និងម៉ូតូចំនួន០១គ្រឿង ។
ដោយមូលហេតុ បណ្តាលមកពីដុតភ្លើងសំរាមរាលឆេះហើយក៏ត្រូវបានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០៣គ្រឿង និងរថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន០១គ្រឿង ព្រមទាំងរថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន០១គ្រឿង បានចេញអន្តរាគមន៍ប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ស្មើនិង៤០ម៉ែត្រគីប ទើបរលត់ទាំងស្រុងមិនបង្កឲ្យរងគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលដល់អ្នកជិតខាងឡើយ ៕
ចែករំលែកព័តមាននេះ