ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ពាល​ប្រឹង​បរិភោគ​ដើម្បី​បង្កើន​នូវ​កាមគុណ

5 ឆ្នាំ មុន

ទោះជា​អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​ច្បាប់ធម្មជាតិ​មាន​សេចក្តីស្លាប់​នៅ​ខាង​ចុង​ដូច​គ្នា​យ៉ាងណា​ក៏​ដោយ ក៏​ជីវិត​ពាល​និង​បណ្ឌិត​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ ត្រង់​ថា បុគ្គល​ល្ងង់​តែង​ខំ​បរិភោគ​នូវ​អាហារ​ដែល​មាន​រស់ជាតិ​ពិសេស​ដើម្បី​បំប៉ន​សុខភាព បំប៉ន​ចំណង់ បង្កើន​តណ្ហា​យ៉ាងណា​ៗ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ គឺ​បាន​ត្រឹមតែ​ចម្រើន​កាម​ទេព ចម្រើន​សាច់ឈាម ហើយ​សាច់ឈាម​នោះ​ទៀត​សោត​ទីបំផុត​បាន​ត្រឹមតែ​ជា​ចំណី​របស់​រុយ…

ទោះជា​អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​លោក​នេះ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​ច្បាប់ធម្មជាតិ​មាន​សេចក្តីស្លាប់​នៅ​ខាង​ចុង​ដូច​គ្នា​យ៉ាងណា​ក៏​ដោយ ក៏​ជីវិត​ពាល​និង​បណ្ឌិត​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ ត្រង់​ថា បុគ្គល​ល្ងង់​តែង​ខំ​បរិភោគ​នូវ​អាហារ​ដែល​មាន​រស់ជាតិ​ពិសេស​ដើម្បី​បំប៉ន​សុខភាព បំប៉ន​ចំណង់ បង្កើន​តណ្ហា​យ៉ាងណា​ៗ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ គឺ​បាន​ត្រឹមតែ​ចម្រើន​កាម​ទេព ចម្រើន​សាច់ឈាម ហើយ​សាច់ឈាម​នោះ​ទៀត​សោត​ទីបំផុត​បាន​ត្រឹមតែ​ជា​ចំណី​របស់​រុយ ចំណី​របស់​ដង្កូវ និង​ដី ទឹក ភ្លើង ខ្យល់ ប៉ុណ្ណោះ ។

ឯ​សាច់ឈាម​របស់​បណ្ឌិត​អ្នកប្រាជ្ញ​វិញ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ដូច​គ្នា​ដែរ តែ​មុន​ពេល​សាច់ឈាម​នោះ​វិនាស​ទៅ លោក​បាន​ប្រើប្រាស់​វា​ដោយ​ល្អ ធ្វើ​ឲ្យ​រូប​កាយ​របស់​លោក ក្លាយទៅជា​ទី​អាស្រ័យ​នៃ​បញ្ញា​ស្មារតី និង​គុណធម៌​ដទៃ​ទៀត ។

សេចក្តី​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តែង​តិះដៀល​បុគ្គល​ពាល​ជា​រឿយ​ៗ ដូចដែល​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​នៅ​ក្នុង​គម្ពីរ​ធម្មបទ​ថា បុរស​ល្ងង់ខ្លៅ​តែង​ចាស់​ទៅ​ឥតអំពើ ចាស់​ទទេ​ដូច​សត្វ​គោ សាច់ឈាម​របស់​វា​តែង​ចម្រើន​ឡើង តែ​ប្រាជ្ញា​របស់​វា​មិន​ចម្រើន​សោះឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​មិន​ហៅ​ថេរៈ ព្រោះហេតុតែ​ជា​មនុស្ស​ចាស់ ព្រោះតែ​សក់ស្កូវ​នៅ​លើ​សីសៈ ឬ​ព្រោះហេតុតែ​អង្គុយ​នៅ​លើ​អាសនៈ​ខ្ពស់​តែ​មិន​ចេះ​ដឹង​នោះ​ទេ។ ចំណែក​អ្នក​ណា​សិក្សា​ធម៌​វិន័យ​បាន​ច្បាស់លាស់ ហើយទាំង​តាំងនៅ​ក្នុង​លក្ខណៈ​ជា​អ្នក​មិន​បៀតបៀន​សត្វ​ដទៃ អ្នក​នោះ​ហើយ​ឈ្មោះ​ថា​ជា​ព្រះ​ថេរៈ ។