រឿហេតុនៃជីវិត យើងមិនអាចចៀសផុតគេចរួចបានឡើយ តែយើងអាចអប់រំចិត្តឲ្យទទួលយកនូវការពិតនៃលោកនេះ និងសម្របសម្រួលចរិយាទៅតាមការពិតនៃសង្គមមនុស្សទើបជីវិតបានសុខ ។
ប៉ុន្តែមិនដូច្នោះទេការដែលយើងចេះតែមានទុក្ខ សម្បូរកិលេស ក៏ព្រោះមកអំពីការព្យាយាមរៀបចំចេះតែចង់បាននេះ ចង់បាននោះដែលជារបស់ខាងក្រៅតម្រូវតាមចិត្តរបស់ខ្លួន។
តាមពិតទៅអ្វីៗ ក្នុងសកលចក្កវាឡនេះ មិនមែនកើតឡើងមកដើម្បីតម្រូវនឹងសេចក្ដីត្រូវការរបស់អ្នកណាមួយឡើយ គឺវាប្រព្រឹត្តទៅតាមតែច្បាប់ធម្មជាតិប៉ុណ្ណោះ បើទោះជាវាកើតមានស្របតាមសេចក្ដីប្រាថ្នា ក៏បានត្រឹមតែមួយរយៈដែលវាប្រព្រឹត្តទៅតែប៉ុណ្ណឹងឯង។
បើយើងមិនសិក្សាឲ្យឃើញពីលោកនេះទៅតាមសេចក្ដីពិតទេ យើងនឹងអន្ទះសាដេញចាប់របស់ដែលបាត់ទៅ និងអន្ទះសាចង់បានរបស់ដែលអត់ គឺជាទុក្ខធំហើយ ។
អ្វីៗក្នុងលោកនេះសុទ្ធតែជាធម្មជាតិពិតៗ មិនស្ដាប់បង្គាប់អ្នកណាឡើយ គឺប្រព្រឹត្តទៅតាមតែហេតុ តាមតែបច្ច័យប៉ុណ្ណោះ។ យើងអាចអប់រំចិត្ត អប់រំគំនិត និងរៀបចំដំណើរនៃជីវិតទៅតាមសេចក្ដីពិតនៃលោកនេះឲ្យបានសម្រេចដល់គោលដៅ នេះឯងជាដំណើរដ៏ល្អបំផុតក្នុងព្រះពុទ្ធសាសនា ។
ចែករំលែកព័តមាននេះ