ខេត្តបន្ទាយមានជ័យ ៖ ផ្សារចាស់ភ្នំលៀបត្រូវបានរិះគន់ថា ផ្សារគ្មានសណ្តាប់ធ្នាប់គ្មានការអនាម័យដែលប៉ះពាល់បរិស្ថានសុំអោយមន្ត្រីជំនាញ និងអាជ្ញាធរចាត់វិធានការដើម្បីអោយផ្សារលក់ដូររបៀបស្តង់ដារ ។
ប្រជាពលរដ្ឋបានរិះគន់ថា ផ្សារភ្នំលៀបចាស់នេះគឺជាផ្សារដែលលក់ដូរគ្មានសណ្តាប់ធ្នាប់ដែលលក់ដូរចិញ្ចើមផ្លូវជាតិលេខ៦ប្រឈមគ្រោះគ្រប់ពេលហើយប៉ះពាល់បរិស្ថាន និងអនាម័យផ្នែកដំបូលប្រក់កៅស៊ូក្រែបបណ្តាលធ្លុះធ្លាយ ព្រោះផ្សានេះខាងក្រោមដីដែលដាក់គ្រែលក់មានបន្លែត្រីសាច់ និងបង្អែមដែលមានអាជីវករលក់ដូរប្រមាណ៤០ទៅ៥០គ្រែ ។
ប្រជាពលរដ្ឋដែលចូលទៅទិញទំនិញបានសំណូមពរដល់មន្ត្រីមន្ទីជំនាញ និងអាជ្ញាធរខេត្តត្រូវមានវិធានការដល់ម្ចាស់ផ្សាភ្នំលៀបចាស់ត្រូវរៀបចំអោយមានសណ្តាប់ធ្នាប់ ឬរកទីតាំងថ្មីជូនអាជីវកលក់អោយបានត្រឹមត្រូវព្រោះផ្សារភ្នំលៀបចាស់នេះនៅជាប់ផ្លូវជាតិលេខ៦ដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ទៅប្រាសាទអង្គខេត្តសៀមរាបចូលទិញឃើញថា គ្មានបរិស្ថាន និងអនាម័យត្រឹមត្រូវតាមស្តង់ដារដើម្បីទាក់ទាញភ្ញៀវចូលមកទិញទំនិញចំនិញទាំងចំណូលប្រជាពលរដ្ឋប្រចាំថ្ងៃ ។
លោក ម៉ៅ វ័ន (ម្ចាស់ផ្សារភ្នំលៀបចាស់)បានប្រាប់ថា កន្លែងលក់ដូរនេះជាដីផ្ទាល់ខ្លួនរបស់គាត់ដែលប្រជាពលរដ្ឋមកលក់ដូរតាំងពីឆ្នាំ១៩៧៩មកម្លេះដែលប្រជាពលរដ្ឋជាអាជីវករលក់ដូរអោយថ្លៃកន្លែងលក់ដូរដោយមិនបានទាតំលៃទើបប្រជាពលរដ្ឋនាំគ្នាចូលមកលក់ដូរ ។
ហើយដោយឃើញប្រជាពលរដ្ឋលក់ជួបការលំបាក់ដោយដំបូលធ្លុះធ្លាយបានទិញដែកជួលជាងធ្វើដំបូលព្រោះនេះមិនមែនជាប្រភេទផ្សារនោះទេ ជាកន្លែងលក់ដូរដាក់តូបលក់ធម្មតាតែប៉ុណ្ណោះដែលមានគ្រែប្រមាណជាង៥០គ្រែមានលក់បន្លែ ត្រី សាច់ និងបង្អែម ដែលមានផ្ទៃដីប្រមាណទទឹងជាង២០ម៉ែត្រ និងបណ្តោយជាង៤០ម៉ែត្រតែប៉ុណ្ណោះ ។
លោក ឃូរ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា ផ្សារតូចភ្នំលៀបចាស់នេះវាមិនមែនជាប្រភេទផ្សារនោះទេគឺជាតូបដែលប្រជាពលរដ្ឋមកលក់ដូររយៈពេលជាង២០ឆ្នាំមកហើយពេលនេះម្ចាស់ដីបានគម្រោងធ្វើដំបូលដែកហើយមានច្បាប់សុំអនុញ្ញាតិពីមេភូមិ មេឃុំ និងអភិបាលស្រុកអោយគាត់ធ្វើដំបូលប្រក់ធ្វើជាកូនផ្សារតូចសម្រាប់អោយប្រជាពលរដ្ឋក្នុងបានលក់ដូរបន្លែ ត្រី សាច់ អោយបានសមរម្យ ៕
ចែករំលែកព័តមាននេះ