ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​និយាយ​ពាក្យពិត​កុំ​និយាយ​ឡេះឡោះ​ឥតប្រយោជន៍

5 ឆ្នាំ មុន

នៅ​ក្នុង​បារមី​ទាំង​៣០​ក្នុង​នោះ​ក៏​មាន​ពាក្យពិត​មួយ​នៅ​ក្នុង​បារមី​នោះ​ដែរ​គឺ​សច្ចៈ ព្រោះហេតុនោះ​បានជា​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​ស៊ូ​ក្ស័យ​ប្រាណ​ក៏​មិន​លះបង់​នូវ​ពាក្យ​សច្ចៈ​នេះ​ដែរ ។ ហេតុ​អ្វី​បានជា​ពាក្យពិត​សំខាន់​យ៉ាងនេះ? ព្រោះថា ពាក្យ​និយាយ​របស់​មនុស្ស​យើង​សំខាន់​ណាស់ សុខទុក្ខ​គឺ​កើត​ចេញពី​ពាក្យ​សម្តី​នេះឯង ដូច្នេះ​បុគ្គល​ត្រូវ​ប្រតិបត្តិ​ក្នុង​ការ​និយាយ​ឱ្យ​បាន​ហ្មត់ចត់ ឱ្យ​បាន​ទៀងទាត់ គឺ​ហាត់​និយាយ​នៅ​ក្នុង​វាចា​ល្អ​៥​យ៉ាងៈ…

នៅ​ក្នុង​បារមី​ទាំង​៣០​ក្នុង​នោះ​ក៏​មាន​ពាក្យពិត​មួយ​នៅ​ក្នុង​បារមី​នោះ​ដែរ​គឺ​សច្ចៈ ព្រោះហេតុនោះ​បានជា​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​ស៊ូ​ក្ស័យ​ប្រាណ​ក៏​មិន​លះបង់​នូវ​ពាក្យ​សច្ចៈ​នេះ​ដែរ ។

ហេតុ​អ្វី​បានជា​ពាក្យពិត​សំខាន់​យ៉ាងនេះ?
ព្រោះថា ពាក្យ​និយាយ​របស់​មនុស្ស​យើង​សំខាន់​ណាស់ សុខទុក្ខ​គឺ​កើត​ចេញពី​ពាក្យ​សម្តី​នេះឯង ដូច្នេះ​បុគ្គល​ត្រូវ​ប្រតិបត្តិ​ក្នុង​ការ​និយាយ​ឱ្យ​បាន​ហ្មត់ចត់ ឱ្យ​បាន​ទៀងទាត់ គឺ​ហាត់​និយាយ​នៅ​ក្នុង​វាចា​ល្អ​៥​យ៉ាងៈ

១-​និយាយ​ពាក្យពិត​ត្រង់ មិន​និយាយ​ឡេះឡោះ

២-​និយាយ​ពាក្យពីរោះ មិន​និយាយ​ញុះញង់

៣-​និយាយ​ត្រឹមត្រូវ​តាម​កាលៈទេសៈ

៤-​និយាយ​ឱ្យ​បានជា​ប្រយោជន៍​ដល់​អ្នក​ស្តាប់

៥-​និយាយ​ដោយ​ចិត្តមេត្តា ប្រាថ្នា​ឱ្យ​អ្នក​ដទៃ​បាន​នូវ​សេចក្តីសុខ ឬ​និយាយ​ដោយ​ចិត្តសប្បុរស ស្មោះត្រង់​មិន​និយាយ​របៀប​ព្រួស​ពិស​ដាក់​អ្នក​ដទៃ ។

វាចា​ទាំង​៥​នេះ​មាន​ដល់​បុគ្គល​ណា បុគ្គល​នោះ​នឹង​បាន​នាម​ថា​ជា​បណ្ឌិត​អ្នកប្រាជ្ញ និង​បានជា​ទីស្រឡាញ់​រាប់អាន​នៃ​មហាជន ។