ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ថេរៈ​បន្លឺ​នូវ​គាថា​សរសើរ​ព្រះ​ភគវា

5 ឆ្នាំ មុន

ព្រះ​ស​ម្ប​សា​ទិ​ក​ត្ថេ​រ​ដ៏​មាន​អាយុ លោក​បាន​បន្លឺ​នូវ​គាថា​យ៉ាងនេះ​ថា បពិត្រ​ព្រះពុទ្ធ​ដ៏​ចម្រើន ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះ​អង្គ ខ្ញុំព្រះអង្គ​ដល់​ហើយ​នូវ​សេចក្តី​វិនាស សូម​ព្រះ​អង្គជា​ទីពឹង​របស់ខ្ញុំ​ព្រះករុណា ។ ព្រះពុទ្ធ​ទ្រង់​មិន​មាន​បុគ្គល​ណាមួយ​ប្រៀបផ្ទឹម​បាន​ឡើយ ទ្រង់​សម្តែង​ប្រាប់​ខ្ញុំ​ថា ព្រះសង្ឃ​សើ្ម​ដោយ​មហាសមុទ្រ…

ព្រះ​ស​ម្ប​សា​ទិ​ក​ត្ថេ​រ​ដ៏​មាន​អាយុ លោក​បាន​បន្លឺ​នូវ​គាថា​យ៉ាងនេះ​ថា បពិត្រ​ព្រះពុទ្ធ​ដ៏​ចម្រើន ខ្ញុំ​សូម​នមស្ការ​ចំពោះ​ព្រះ​អង្គ ខ្ញុំព្រះអង្គ​ដល់​ហើយ​នូវ​សេចក្តី​វិនាស សូម​ព្រះ​អង្គជា​ទីពឹង​របស់ខ្ញុំ​ព្រះករុណា ។

ព្រះពុទ្ធ​ទ្រង់​មិន​មាន​បុគ្គល​ណាមួយ​ប្រៀបផ្ទឹម​បាន​ឡើយ ទ្រង់​សម្តែង​ប្រាប់​ខ្ញុំ​ថា ព្រះសង្ឃ​សើ្ម​ដោយ​មហាសមុទ្រ ប្រសើរ​បំផុត​ប្រមាណ​មិន​បាន ចូរ​អ្នក​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ទាំង​បណ្តុះ​នូវ​ពូជ​ដ៏​ល្អ ក្នុង​ព្រះសង្ឃ​ដែល​ទុកជា​ស្រែបុណ្យ​ប្រគល់​ផល​ឥត​មាន​ទីបំផុត​ចុះ ។

ព្រះ​សព្វញ្ញូ​ជា​បុគ្គល​ឆ្នើម​ក្នុង​លោក ព្រះ​អង្គ​ប្រសើរ​ជាង​ពួក​នរៈ​ក្នុង​សកលទ្វីប លុះ​ទ្រង់​ប្រៀនប្រដៅ​ខ្ញុំ​យ៉ាងនេះ​ហើយ ក៏​ស្តេច​ហោះ​ឡើង​ទៅ​ឯ​ផ្ទៃ​អាកាស ។ ពេល​ស្តេច​ពុទ្ធដំណើរ​ទៅ​ហើយ មិនយូរ​ប៉ុន្មាន ខ្ញុំ​ក៏​ដល់​នូវ​មរណៈ ហើយ​បាន​ទៅ​កើត​ក្នុង​ឋានសួគ៌​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ ។

ព្រោះហេតុតែ​ខ្ញុំ​មាន​សេចក្តី​ជ្រះថ្លា ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិភព​ឡើយ នេះ​ជា​ផល​នៃ​សេចក្តី​ជ្រះថ្លា ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ក៏​ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ​ដែរ ។