ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកល្ងាច​ៗ​ឥត​ល្ហែ​! ប្រពន្ធ​ទ្រាំ​លែង​បាន​ពោល​ពាក្យ​មួយ​ម៉ាត់ ស្រាប់តែ​លោក​ប្តី​…

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​មួយគូ​មានការ​ឈ្លោះប្រកែក​គ្នា​ព្រឹកល្ងាច​ៗ​ឡើង​ស៊ាំ​ក្លាយទៅជា​តម្លា​ប់​មិន​អី ស្រាប់​តែ​នៅ​យប់​មុន​ថ្ងៃ​កើតហេតុ​ប្រពន្ធ​ទ្រាំ​មិន​បាន​នាង​និយាយ​ពាក្យ​ថា «​សុំ​លះលែង​ចែកផ្លូវ​គ្នា​ដើរ​» ធ្វើ​ឱ្យ​បុរស​ជា​ប្តី​តូចចិត្ត​នឹង​ខ្លួនឯង ក៏​រត់​ទៅ​ចងក​.​ធ្វើ​អត្តឃាត​នៅ​លើ​ដើមឈើ ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​អូរ​ខាង​ក្រោយ​​ផ្ទះ​បាន​សម្រេច​តែ​ម្តង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៥…

ខេត្ត​ប៉ៃលិន ៖ ប្តី​ប្រពន្ធ​មួយគូ​មានការ​ឈ្លោះប្រកែក​គ្នា​ព្រឹកល្ងាច​ៗ​ឡើង​ស៊ាំ​ក្លាយទៅជា​តម្លា​ប់​មិន​អី ស្រាប់​តែ​នៅ​យប់​មុន​ថ្ងៃ​កើតហេតុ​ប្រពន្ធ​ទ្រាំ​មិន​បាន​នាង​និយាយ​ពាក្យ​ថា «​សុំ​លះលែង​ចែកផ្លូវ​គ្នា​ដើរ​» ធ្វើ​ឱ្យ​បុរស​ជា​ប្តី​តូចចិត្ត​នឹង​ខ្លួនឯង ក៏​រត់​ទៅ​ចងក​.​ធ្វើ​អត្តឃាត​នៅ​លើ​ដើមឈើ ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​អូរ​ខាង​ក្រោយ​​ផ្ទះ​បាន​សម្រេច​តែ​ម្តង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តា​ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ យូ​ន ដា​រ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

លោក​បន្ត​ទៀត​ថា ពួក​គេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​តែងតែ​រកាំរ​កុស​ឈ្លោះ​ទាស់ទែង​គ្នា​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត​នោះ​ឡើយ ដោយសារ​តែ​ប្តី​ចូល​ចិត្ត​ផឹកស្រា លុះ​ត្រឡប់​មក​វិញ​និយាយ​ច្រើន ប្រពន្ធ​មិន​ចូល​ចិត្ត​ក៏​ក្លាយ​ទៅជា​មាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ ។ ម្យ៉ាងវិញទៀត នៅ​ក្នុង​ក្រុម​គ្រួសារ​មួយ​នេះ ទោះបីជា​ប្តី​មិន​បាន​ផឹកស៊ី​ក៏​ពួក​គេ​មានរឿង​មិន​ចុះសម្រុង​នឹង​គ្នា​ដែរ ដោយ​អ្នក​ជិតខាង​ឮ​សូរ​តែ​ឈ្លោះប្រកែក​គ្នា​ព្រឹកល្ងាច​ៗ ។ ជួន​កាល​ក៏​មានការ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ មិនដឹង​ជា​មានរឿង​អ្វី​ឱ្យ​ពិតប្រាកដ អាច​មក​ពី​ប្តី​ប្រចណ្ឌ​ប្រពន្ធ ឬ​ប្រពន្ធ​មិន​ចូល​ចិត្ត​ប្តី​ផឹកស្រា​ក៏​ថា​បាន​ដែរ ។

លោក​បញ្ជាក់​ថា ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ គឺ​នៅ​យប់​មុន​ថ្ងៃ​កើតហេតុ គេ​ឃើញ​ប្តី​ប្រពន្ធ​មួយគូ​នេះ​ឈ្លោះ​គ្នា​ខ្លាំង​ជាង​សព្វមួយដង ហើយ​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ស្រែក​ខ្លាំង​ៗ​សុំ​លែងលះ​ជាមួយ​ប្តី ដោយ​ចែកផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន ។ ពេល​នោះ​ប្តី​ក៏​ជេរ​បញ្ចោរ​ប្រពន្ធ​វិញ​ដែរ ហើយ​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​ស្រមោល ស្រាប់តែ​ព្រឹក​ឡើង​គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​លើ​ដើមឈើ​ស្លាប់​តែ​ម្តង ។ លើស​ពី​នេះ បើ​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​មន្ត្រី​នគរបាល​ជំនាញ បាន​សន្និដ្ឋាន​ថា សព​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ចង​.​ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ។ បន្ទាប់​ពី​កាត់​ខ្សែ​ស្រាយ​សព​ជន​រង​គ្រោះ​ចុះ​ក្រោម គេ​ប្រគល់​ជូន​ទៅ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ