ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទរំលាភសេពសន្ថវៈ ខណៈដែលជនរងគ្រោះបានចុះពីលើផ្ទះមកបត់ជើងតូចនៅក្រោមផ្ទះ ពេលនោះជនសង្ស័យក៏ចាប់ជនរងគ្រោះយកទៅរំលោភរហូតបានសំរេច តែម្តង។ ហេតុការណ៍នេះ កាលពីម៉ោង១រំលងអធ្រាត្រ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះអាយុ១៥ឆ្នាំ មានមុខរបរកសិករ មានទីលំនៅខេត្តកណ្តាល ចំណែកជនសង្ស័យឈ្មោះសុខ សាត ហៅតាលុងប៊ុង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមសាក្សីបានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានចុះពីលើផ្ទះមកបត់ជើងតូចនៅក្រោមផ្ទះ ស្រាប់តែពេលនោះជនសង្ស័យក៏បានចាប់ជនរងគ្រោះយកទៅរំលោភសេពសន្ថវៈ រហូតបានសំរេច បន្ទាប់មកឱពុកម្តាយបាត់កូនយូរពេក ក៏ចុះតាមរក ស្រាប់តែឃើញកូននៅជាមួយជនសង្ស័យ ហើយក៏ស្រែកឆោឡោ ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ទៅ។
សាក្សីបន្តទៀតថា ក្រោយមកឱពុកម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍កំពង់ស្វាយរួច កម្លាំងនគរបាលប៉ុស្តិ៍កំពង់ស្វាយ បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការទៅតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ