អ្វីដែលគេប្រព្រឹត្តល្អហើយ នាំនូវសេចក្តីសុខមកឱ្យ?
ធម៌ដែលបុគ្គលប្រព្រឹត្តល្អហើយនោះ រមែងនាំនូវសេចក្តីសុខមកឱ្យ។ ក្នុងទីនេះអ្វីជាហេតុ? អ្វីជាផល? ធម៌ដែលបុគ្គលប្រព្រឹត្តល្អហើយជាហេតុ, ត្រង់នាំនូវសេចក្តីសុខមកឱ្យបុគ្គលនោះជាផល ។
តែធម៌ក្នុងទីនេះលោកសំដៅយកកុសលកម្មបថ១០ប្រការគឺ កាយកម្ម៣, វចីកម្ម៤, មនោកម្ម៣ រួមត្រូវជា១០ប្រការ បូករួមនឹងទាន សីល ភាវនាជាដើមផង ដែលលោករាប់ថាជាសុចរិតធម៌ក្នុងទីនេះឯង។
សុចរិតធម៌នេះ បើបុគ្គលណាបានប្រព្រឹត្តល្អហើយ រមែងនាំនូវសេចក្តីសុខទាំង៣ស្ថានគឺ សុខក្នុងមនុស្ស១ សុខក្នុងស្ថានសួគ៌១ និងសុខក្នុងព្រះនិព្វាន១មកឱ្យដល់បុគ្គលនោះ ។
សុចរិតធម៌តែងរក្សានូវបុគ្គលអ្នកប្រព្រឹត្តសុចរិត សុចរិតដែលបុគ្គលសន្សំហើយ រមែងនាំនូវសេចក្តីសុខមកឱ្យ នេះជាអានិស្សក្នុងកិរិយាសន្សំសុចរិតធម៌ អ្នកប្រព្រឹត្តសុចរិតធម៌មិនដែលទៅកាន់ទុគ្គតិឡើយ ។
ចែករំលែកព័តមាននេះ