ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្តបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ធ្នូ ២០១៨ លើផ្លូវជាតិលេខ៤ ត្រង់ចំនុចមុខសាលាវិទ្យាល័យហ៊ុន សែន ព្រៃនប់ ស្ថិតក្នុងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ៣A-២៧០៩ បើកបរដោយឈ្មោះ សុខ ហ៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិរោងគោឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ចំណែករថយន្តមួយគ្រឿងទៀតម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២J-១២៩៩ បើកបរដោយឈ្មោះ ដារ៉ា ភេទប្រុស រស់នៅខេត្តព្រះសីហនុ បានរងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ មម ហ៊ួយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅខេត្តកំពត រងរបួសស្រាល។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកកូរ៉ូឡា បើកមកបុកពីក្រោយរថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង បណ្តាលអោយអ្នកបើកបររថយន្តកូរ៉ូឡារងរបួសស្រាល និងអ្នករួមដំណើរម្នាក់រងរបួសស្រាល។
ក្រោយកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយបានបើកគេចរហូតមកដល់ភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏ត្រូវកម្លាំងកងរាជអាវុធស្រុកធ្វើការឃាត់រថយន្ត និងអ្នកបើកបរប្រគល់ជូនកម្លាំងនគរបាលស្រុកព្រៃនប់ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ