កូនប្រុសស្រីត្រូវបំពេញតួនាទីរបស់ខ្លួន១០យ៉ាងចំពោះមាតាបិតាមិនត្រូវរំលងឡើយ កូនណាបានធ្វើតបគុណ កូននោះនឹងបាននាមថា ជាកូនវិសេសបំផុត ។
១-តាំងចិត្តសិក្សារៀនសូត្រដើម្បីឱ្យបានជាកូនចេះដឹង។
២-ជួយធ្វើកិច្ចការមាតាបិតាឱ្យបានល្អជាទីបំផុត។
៣-តម្កល់តម្កើងនូវវង្សត្រកូលឱ្យបានល្អតទៅ។
៤-ប្រព្រឹត្តខ្លួនឱ្យបានល្អ ឱ្យសមគួរជាអ្នកទទួលនូវមរតក។
៥-មាតាបិតាចិញ្ចឹមកូនឱ្យរស់មក កូនត្រូវចិញ្ចឹមគាត់វិញជាពិសេសនៅពេលគាត់ចាស់ទៅហ្នឹងឯង។
៦-នាំមាតាបិតាទៅវត្ត ឬកន្លែងផ្សេងៗតាមសមគួរ។
៧-នៅពេលមាតាបិតាមានជំងឺ ត្រូវនៅថែរក្សាឱ្យបានដិតដល់ត្រូវជួយឱ្យមាតាបិតាបានស្តាប់ធម៌ផង។
៨-ត្រូវរក្សាទឹកចិត្តមាតាបិតា មិនឱ្យមាតាបិតាមានទុក្ខកង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាកូនឡើយ ត្រូវចាំទុកថា សេចក្តីសុខរបស់មាតាបិតានៅត្រង់កតញ្ញុតាធម៌របស់កូនទាំងឡាយហ្នឹងឯង។
៩-ត្រូវថែរក្សានូវទ្រព្យសម្បត្តិផង អវយវៈខ្លួនប្រាណទាំងមូលផង ជីវិតផង និងឱវាទទូន្មានផ្សេងៗផង ដែលមាតាបិតាបានប្រគល់ឱ្យមកកូន។
១០-ធ្វើបុណ្យឧទ្ទិសជូនដល់មាតាបិតា កាលគាត់ធ្វើកាលកិរិយាទៅកាន់បរលោកហើយ។
កិច្ចទាំង១០យ៉ាងនេះ កូនណាបានធ្វើតបចំពោះមាតាបិតា កូននេះនឹងបាននាមថាអតិជាតបុត្រវិសេសបំផុតជ្រោងគ្រួសារឱ្យថ្កុំថ្កើងឡើង។
ចែករំលែកព័តមាននេះ