រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅមុននេះបន្តិចមានហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីអ្នកទោសម្ចាស់បានចង.កសម្លាប់ខ្លួននៅក្នុងកន្លែងឃុំឃាំងរបស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយការចង.កសម្លាប់ខ្លួនតាំងពីម៉ោងប្រមាណ១មកម្ល៉េះ ។
ជនសង្ស័យដែលបានចង.កសម្លាប់ខ្លួនឈ្មោះ គឹម ឈុនទូច ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមម៉ាកក្លឿ សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ជនសង្ស័យរូបនេះ មានផ្ទុកសារធាតុញៀន និងមានផ្ទុកមេរោគអេសដ៍ផងដែរ ។
ហើយនៅខណៈពេលនេះដែរសមត្ថកិច្ច និងក្រុមកោសល្យវិច្ច័យបានចុះទៅដល់កន្លែងកើតហេតុពិនិត្យមើលសពរបស់ជនរងគ្រោះផង ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យដែលបានចង.កសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ។
ហើយនៅវេលាព្រឹកមិញនេះជនសង្ស័យត្រូវព្រះរាជអាជ្ញាកាត់ទោសឱ្យជាប់ពន្ធនាគារក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនត្រឡប់មកកាន់ខណ្ឌវិញដើម្បីត្រៀមបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ស្រាប់តែចន្លោះម៉ោង១២ថ្ងៃត្រង់ទៅដល់ម៉ោង១ ខណៈដែលកម្លាំងសមត្ថកិច្ចសម្រាក់ជនសង្ស័យក៏ចង.កសម្លាប់ខ្លួនតែម្តង ។
នៅវេលាកើតហេតុក្នុងបន្ទប់ឃុំឃាំងគឺមានជនសង្ស័យ២នាក់ដោយមានជនសង្ស័យដែលបានចង.កសម្លាប់ខ្លួន និងជនសង្ស័យម្នាក់ទៀតនៅបន្ទប់ឃុំឃាំងជាមួយគ្នា តែដោយសារជនសង្ស័យម្ចាស់ទៀតបានដេកលក់ ឆ្លៀតឱកាសជនសង្ស័យដែលចង.កសម្លាប់ខ្លួនក៏យកកន្ទបចង.កសម្លាប់ខ្លួនទៅនឹងចង្រឹងដែកបន្ទប់ឃុំឃាំងស្លាប់តែម្តង ៕
ចែករំលែកព័តមាននេះ