រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបង្កើតស្នេហាត្រីកោណ ធ្វើឱ្យរឿងរ៉ាវផ្ទុះឡើងដូចភ្នំភ្លើងពេលដែលស្ត្រីប្រពន្ធដើមបានដឹង ក៏មកជេរបញ្ចោរដល់មុខផ្ទះរបស់ស្ត្រីប្រពន្ធចុង ខណៈដែលមានប្រពន្ធនិងកូន២នាក់ទៅហើយនោះ ស្រាប់តែលោកប្តីមកលួចលាក់បង្កាត់ភ្លើងស្នេហ៍ថ្មីនេះ អស់រយៈពេល៣ឆ្នាំហើយ ទើបតែតាមទាន់ ។
ទីបំផុត រឿងរ៉ាវស្នេហាលួចលាក់មួយនេះ ត្រូវបានបែកធ្លាយ ហើយខណៈពេលដែលបុរសជាប្តីនោះ កំពុងស្ថិតនៅក្នុងផ្ទះជួលមួយកន្លែងខាងលើជារបស់ប្រពន្ធចុង ក៏ត្រូវប្រពន្ធដើមនាំបងប្អូនទៅកាន់ផ្ទះនោះ ។ បន្ទាប់មក ក៏មានជម្លោះជេរបញ្ចោរគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើល និងស្ទើរតែក្លាយទៅជាអំពើហិង្សាទៅហើយ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃទី២៨ វិច្ឆិកា ស្ថិតនៅចំណុចមុខផ្ទះជួលមួយក្នុងភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្ត្រីដែលជាប្រពន្ធដើម មិនបានប្រាប់ពីអត្តសញ្ញាខ្លួននិងប្ដីឡើយ តែបុរសជាប្ដីបានដឹងថា គាត់មានរបរជាអ្នកម៉ៅការដឹកកម្មករដាក់តាមរោងចក្រ ចំណែកស្ត្រីជាប្រពន្ធចុងក៏មិនត្រូវបានស្គាល់ឈ្មោះនោះដែរ ។
តាមប្រភពពីអ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គាត់បានឃើញស្ត្រីម្នាក់ ដែល
ជាប្រពន្ធដើមរួមជាមួយសាច់ញាតិ ជិះម៉ូតូទៅឈប់នៅមុខផ្ទះ (ផ្ទះកើតហេតុ) ប៉ុន្តែគាត់ក៏មិនបានចាប់អារម្មណ៍ថា មានរឿងអ្វីកើតឡើងដែរ ។ លុះមួយសន្ទុះ ទើបឮសំឡេងជជែកយ៉ាងតឹងសសៃ.ក និងជេរបញ្ចោរដាក់គ្នារវាងភាគីទាំង២ ហើយឃើញស្ត្រីនោះ បានចោទប្រកាន់មកភាគីម្ខាងទៀតថា «បានដណ្ដើមប្ដីខ្លួន» ទើបគាត់ដឹងថា គឺជារឿងស្នេហាត្រីកោណ ។
គាត់បន្តថា ស្ត្រីដែលនាំសាច់ញាតិលើកគ្នាទៅកាន់មុខផ្ទះខាងលើ គឺជាប្រពន្ធដើម រីឯអ្នកដែលស្នាក់នៅក្នុងផ្ទះជួលនោះ គឺជាប្រពន្ធចុង ហើយនិងប្ដី ។ ខណៈនោះ ដោយគាត់ខ្លាចមានហិង្សាកើតឡើង ក៏បានទូរស័ព្ទទៅប្ដឹងនគរបាលប៉ុស្តិ៍កាកាប១ ដើម្បីចុះមកជួយអន្តរាគមន៍ ។
ក្រោយទទួលព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍កាកាប១ បានចុះទៅសម្របសម្រួលរវាងភាគីទាំងសងខាងនៅកន្លែងកើតហេតុ បន្ទាប់មកបាននាំនាងប្រពន្ធដើម និងបុរសជាប្ដីទៅកាន់ប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នា
បន្ត ។
ចែករំលែកព័តមាននេះ