Apple លក់ស្មាតហ្វូនបានច្រើនជាងគេនៅថ្ងៃ Singles’ Day
នៅថ្ងៃអាទិត្យកន្លងមកនេះ ប្រទេសចិនបានប្រារព្ធពិធីបុណ្យ Singles’ Day ឬថ្ងៃអ្នកនៅលីវ ដែលស្រដៀងគ្នានឹងថ្ងៃលក់បញ្ចុះតម្លៃ Black Friday នៅសហរដ្ឋអាមេរិកដែរ ។…
នៅថ្ងៃអាទិត្យកន្លងមកនេះ ប្រទេសចិនបានប្រារព្ធពិធីបុណ្យ Singles’ Day ឬថ្ងៃអ្នកនៅលីវ ដែលស្រដៀងគ្នានឹងថ្ងៃលក់បញ្ចុះតម្លៃ Black Friday នៅសហរដ្ឋអាមេរិកដែរ ។…
នៅថ្ងៃអាទិត្យកន្លងមកនេះ ប្រទេសចិនបានប្រារព្ធពិធីបុណ្យ Singles’ Day ឬថ្ងៃអ្នកនៅលីវ ដែលស្រដៀងគ្នានឹងថ្ងៃលក់បញ្ចុះតម្លៃ Black Friday នៅសហរដ្ឋអាមេរិកដែរ ។
បន្ទាប់ពីការអបអរនៅថ្ងៃអាទិត្យ ក្រុមហ៊ុន Alibaba បានចេញទិន្នន័យកាលពីថ្ងៃចន្ទបង្ហាញពីប្រជាប្រិយភាពរបស់យីហោមួយចំនួនក្នុងអំឡុងពេលការលក់បញ្ចុះតម្លៃ ហើយApple ជាប់ចំណាត់ថ្នាក់លេខ១ ។
Apple ជាក្រុមហ៊ុនលក់ស្មាតហ្វូនដែលលក់បានច្រើនជាងគេក្នុងអំឡុងពេលថ្ងៃអ្នកនៅលីវខាងលើ ហើយAlibabaបានឲ្យដឹងថា ក្រុមហ៊ុននេះស្ថិតក្នុងចំណោមយីហោទាំង២៣៧ ដែលលក់បានច្រើនជាង១៤,៣៦លានដុល្លារនៅថ្ងៃSingles’ Day ។
ភាពជោគជ័យរបស់ Apple នៅអំឡុងថ្ងៃអាទិត្យនេះ ពិតជាគួរឲ្យកត់សម្គាល់ ព្រោះក្រុមហ៊ុននេះបានជួបប្រទះការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងប្រទេសចិនពីក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងស្រុកដូចជាHuawei និងXiaomi ជាដើម ។
ប៉ុន្តែក្នុងឆ្នាំនេះ Apple បែរជាអាចយកឈ្នះក្រុមហ៊ុនទាំងពីរតាមរយៈAlibabaទៅវិញ ដោយHuawei ជាប់ចំណាត់ថ្នាក់លេខ២ ជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេនៅថ្ងៃ Singles’ Day និង Xiaomi ជាប់ចំណាត់ថ្នាក់លេខ៣ ។
វានៅមិនទាន់ច្បាស់នៅឡើយទេថា តើម៉ូដទូរស័ព្ទ Apple មួយណាដែលមានប្រជាប្រិយភាពជាងគេលើ Alibaba ព្រោះបើទោះជា iPhone XS និង iPhone XR ទើបតែចេញពិតមែនក្តី ពួកវាក៏មានតម្លៃខ្ពស់ជាងគេដែរ ។
យ៉ាងណាក្តី អ្នកវិភាគ Neil Shah ដែលមកពី Counterpoint បានឲ្យដឹងថា ភាពជោគជ័យរបស់ Apple នៅថ្ងៃ Singles’ Day គឺជាមុខសញ្ញាដ៏វិជ្ជមានសម្រាប់អនាគតរបស់ក្រុមហ៊ុនក្នុងទីផ្សារស្មាតហ្វូននៅប្រទេសចិន ។
ថ្ងៃ Singles’ Day ក៏អាចហៅបានថា ជាថ្ងៃ១១ពីរដង គឺជាកម្មវិធីលក់បញ្ចុះតម្លៃលើអុីនធើរណេតដ៏ធំជាងគេលើពិភពលោក ។ កម្មវិធីនេះ មានប្រភពមកពីពិធីជប់លៀងរបស់សិស្សដើម្បីអបអរការនៅលីវ ប៉ុន្តែបានក្លាយទៅជាកម្មវិធីលក់បញ្ចុះតម្លៃដ៏ធំមួយ ៕
ចែករំលែកព័តមាននេះ