ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ដែល​មាន​លក្ខណៈ​ជា​ចៅអធិការ​យ៉ាងតិច​បួស​៥​ឆ្នាំ​ឡើង​ទៅ

5 ឆ្នាំ មុន

លក្ខណសម្បត្តិ​ជា​ព្រះ​គ្រូ​ចៅអធិការ​មិនមែន​ចេះ​តែ​ស្រោច​ទឹក​ដំឡើង​តួនាទី​ទៅ​តាម​ការ​ស្រឡាញ់​បាន​ទេ​។ ព្រះសង្ឃ​ដែល​គួរ​នឹង​ធ្វើ​ជា​អ្នកគ្រប់គ្រង​វត្ត​ត្រូវ​ប្រកបដោយ​ចំណេះវិជ្ជា​ទាំង​ផ្លូវលោក និង​ផ្លូវធម៌​គ្រប់គ្រាន់ ហើយ​បួស​យ៉ាងតិច​ចាប់ពី​៥​ឆ្នាំ​ឡើង​ទៅ​ទើប​សមគួរ​នឹង​ទទួល​តួនាទី​ជា​អ្នកដឹកនាំ​វត្ត​អារាម ។ តទៅ​នេះ​លក្ខណសម្បត្តិ​ទាំង​១០​យ៉ាង​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​គឺ ១-​ត្រូវ​មាន​កិរិយាមារយាទ​គួរ​ឱ្យ​ជ្រះថ្លា ដឹង​ពិធីការ ដឹង​សុជីវធម៌​ក្នុ​សង្គម មិន​ឆ្គង…

លក្ខណសម្បត្តិ​ជា​ព្រះ​គ្រូ​ចៅអធិការ​មិនមែន​ចេះ​តែ​ស្រោច​ទឹក​ដំឡើង​តួនាទី​ទៅ​តាម​ការ​ស្រឡាញ់​បាន​ទេ​។ ព្រះសង្ឃ​ដែល​គួរ​នឹង​ធ្វើ​ជា​អ្នកគ្រប់គ្រង​វត្ត​ត្រូវ​ប្រកបដោយ​ចំណេះវិជ្ជា​ទាំង​ផ្លូវលោក និង​ផ្លូវធម៌​គ្រប់គ្រាន់ ហើយ​បួស​យ៉ាងតិច​ចាប់ពី​៥​ឆ្នាំ​ឡើង​ទៅ​ទើប​សមគួរ​នឹង​ទទួល​តួនាទី​ជា​អ្នកដឹកនាំ​វត្ត​អារាម ។
តទៅ​នេះ​លក្ខណសម្បត្តិ​ទាំង​១០​យ៉ាង​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​គឺ

១-​ត្រូវ​មាន​កិរិយាមារយាទ​គួរ​ឱ្យ​ជ្រះថ្លា ដឹង​ពិធីការ ដឹង​សុជីវធម៌​ក្នុ​សង្គម មិន​ឆ្គង មិន​ច្រឡើសបើស

២-​ចំពោះ​ភិក្ខុសង្ឃ បាន​ដល់​ភិក្ខុ​ដែល​មាន​វស្សា​ចាស់ គឺ​បួស​យ៉ាងតិច​៥​វស្សា​ឡើង​ទៅ

៣-​ទ្រទ្រង់​បាដិមោក្ខ ដឹង​គោល​ព្រះ​វិន័យ​ជ្រៅជ្រះ

៤-​ជា​អ្នក​វៃឆ្លាត ពូកែ​ក្នុង​ការ​រម្ងាប់​អធិការ​ណ៍

៥-​ជា​អ្នក​ស្រឡាញ់​ធម៌ គោរព​ធម៌ យក​ធម៌​ជា​ធំ លើកតម្កើង​ធម៌ ស្រឡាញ់​ការ​ចេះ​ដឹង ស្រឡាញ់​ការ​ពិត ស្រឡាញ់​​ការ​​សិក្សា ចេះ​ស្តាប់ ចេះ​និយាយ ចេះ​ពិភាក្សា ធ្វើខ្លួន​ឱ្យ​គេ​សរសើរ ចង់​ចូល​ជិត​ដើម្បី​ប្រឹក្សា សន្ទនា​និង​ចូល​ចិត្ត​សិក្សា​រៀនសូត្រ​នូវ​គោលការណ៍​ច្បាប់ទម្លាប់​ដែល​ជ្រៅ​ៗ​ថែម​ទៀត

៦-​ជា​អ្នក​សន្តោស​ដោយ​បច្ច័យ​៤ តាម​មាន តាម​បាន​មិន​លោភលន់ មិន​ខ្ជះខ្ជាយ មិន​ចង់បាន​ឱ្យ​ហួស​ឋានៈ​ខ្លួន រស់នៅ​តាម​បែប​ធម្មតា​ៗ មិន​ហ៊ឺហា ស៊ី​វី​ល័យ​ខុសទៅនឹងធម៌វិន័យ

៧-​ជា​សង្ឃ​បួស​បាន​យូរ ដឹង​កិច្ចការ​រាក់​ជ្រៅ ចាំ​រឿងរ៉ាវ​បាន​ច្រើន មានការ​ពិសោធ​ក្នុង​កិច្ចការ​យូរ ចេះ​ចាំ​រឿងរ៉ាវ​ផ្សេង​ៗ​ច្រើន ធ្លាប់​ឆ្លងកាត់​បញ្ហា​ជីវិត និង​ការងារ​យូរ​មក​ហើយ ចេះ​អត់ធ្មត់​មិន​ឈាមរាវ​ដូច​កូន​ក្មេង

៨-​មាន​សីល​ប្រព្រឹត្ត​ត្រឹមត្រូវ​តាម​សិក្ខ​បទ​ទាំ​ឡាយ

៩-​ជា​អ្នកចេះ​ច្រើន មានចំណេះ​វិជ្ជា​ខ្ពស់ និង​ទូលំទូលាយ ស្គាល់​បញ្ហា ស្គាល់​សេចក្តី​ត្រូវការ​របស់​សង្គម​ដែល​ខ្លួន​គ្រប់គ្រង និង​ឆ្លៀវឆ្លាត​ក្នុង​ការ​ដោះ​បញ្ហា​ទាំងនោះ​។ បើជា​ភិក្ខុសង្ឃ គឺ​អង្គ​ដែល​ទ្រទ្រង់​នូវ​ព្រះ​ត្រៃ​បិដក

១០-​ស្ទាត់ជំនាញ​ក្នុង​ឈាន​ទាំង​៤ ដែល​ជា​វិហារធម៌​សម្រាប់​បព្វជិត​រស់នៅ​ដោយ​សុខ​សប្បាយ​នា​បច្ចុប្បន្ន ។

ទាំង​១០​ចំណុច​នេះ​ជា​លក្ខណៈ​របស់​ព្រះ​ចៅអធិការ​វត្ត ដែល​យើង​ជា​ពុទ្ធបរិស័ទ​អាច​ធ្វើ​តាម​ដើម្បី​ជា​ប្រយោជន៍ ព្រោះ​មិនមែន​ជា​របស់​ដែល​ត្រឹមតែ​ជា​ទ្រឹស្តី ឥត​មាន​នរណា​អនុវត្ត​នោះ​ទេ ព្រះសង្ឃ​ទាំងឡាយ លោក​បាន​ធ្វើ​ជា​មេដឹកនាំ​ខាង​ផ្នែក​ចិត្ត​វិញ្ញាណ​ជាង​២​ពាន់​ឆ្នាំ​ប្រកបដោយ​ជោគជ័យ​រួច​មក​ហើយ ។