ខេត្តឧត្តរមានជ័យ ៖ បុរសវ័យក្មេងចិត្តខ្លាំងហ៊ានធ្វើអត្តឃាតខ្លួនឯងដោយចង.កសម្លាប់ខ្លួនឯងនៅជាប់នឹងដើមល្មុតកម្ពស់២ម៉ែត្រ កាលពីវេលម៉ោង០៧និង៣០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៨ នៅខាងក្រោយផ្ទះជនរគ្រោះចម្ងាយ៥ម៉ែត្រ ក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
តាមប្រភពបុរសឈ្មោះ អុច ចាន់ អាយុ៤៩ឆ្នាំ និងស្ត្រីឈ្មោះ ម៉ាន ឡាន អាយុ៥១ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើត្រូវជាឪពុកម្តាយជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានប្រើកូនឈ្មោះ លៀង សុជឿម ភេទប្រុស អាយុ១៥ឆ្នាំ ឱ្យទៅឃ្វាលគោ ខណៈនោះស្រាប់តែសត្វគោទៅស៊ីស្រូវគេហើយរូបគាត់ទាំង២នាក់ប្តីប្រពន្ធបានជេស្តីបន្ទោសតែបន្តិចសោះ ស្រាប់តែកូននេះចិត្តខ្លាំងយកខ្សែគោពណ៍ក្រហមទៅចង.កជាប់នឹងដើមល្មុតខាងក្រោយផ្ទះ ខណៈនោះរូបគាត់ទាំង២នាក់ក៏មិនចាប់អារម្មណ៍កើតមានរឿងដល់ថ្នាក់ហ្នឹងដែរ ។
តាមប្រភពពីលោកអធិការស្រុកចុងកាល់បានឱ្យដឹងថា ក្រោយពីបានទទួលនូវព័ត៌មានរាយការណ៍រួចមកសមត្ថកិច្ចបានចុះទៅដល់នឹងកន្លែងកើតហេតុ និងពិនិត្យលើសាកសពជនរងគ្រោះពិតជាបានយកខ្សែគោទៅចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងមែន ៕
ចែករំលែកព័តមាននេះ