ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ​អញ្ជើញ​​ជា​អធិបតី​​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​វិទ្យា​​ស្ថាន​វ៉ាន់​ ដា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេចតេជោ​នាយក​រដ្ឋ​ម​ន្ត្រី ហ៊ុន សែន ​បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ប្រគល់​​សញ្ញា​​បត្រ​ដល់​​និស្សិត​បញ្ចប់​ការ​សិក្សា​របស់​វិទ្យា​ស្ថាន​វ៉ាន់​ ដា ​ថ្នាក់​បរិញ្ញា​បត្រ​​រង, បរិ​ញ្ញា​បត្រ​ និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​​ចំនួន​៣.០០៣​នាក់ ​កាលពីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​​២៨ ធ្នូ ២០១១ ​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ​ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រីអ្នក​មុខ​​អ្នក​ការ​​ លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស​​យ៉ាង​ច្រើន​កុះករ ។

​សម្តេច​បាន​ថ្លែង​សុន្ទរក​ថា​​លើក​ទឹក​ចិត្ត​ដល់​ក្មួយៗ​​និស្សិត​​ដែល​ទទួល​បាន​ជ័យ​លាភី​ បន្ទាប់​ពី​​ធ្វើការ​តស៊ូ​សិក្សា​រៀន​សូត្រ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ហើយថា ​វា​ជា​មូល​ដ្ឋាន​​គ្រឹះ​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​សង្គម និង​គ្រួសារ និង​ឈាន​ទៅ​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ ជា​មួយ​​សុន្ទរកថា​​ដដែល​នេះ​ដែរ សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​អំពាវ​នាវ​ឱ្យ​ក្មួយៗ​​យុវ​ជន​ ក៏ដូច​ជា​សិស្សានុ​សិស្ស​​ទាំង​ឡាយ​​ត្រូវ​ខិត​ខំ​​រៀន​សូត្រ​​បំពេញ​​វិជ្ជា​ ក្រេប​ជញ្ជក់​​ចំណេះ​វិជ្ជា​ ព្រោះវា​ជា​ធន​ធាន​​ដ៏​សំខាន់ ដើម្បី​​ធ្វើ​សមាហ​រណ​កម្ម​ជា​មួយ​ធនធាន​​​ផ្សេងៗ​​ទៀត អភិ​វឌ្ឍន៍​​ប្រទេ​សជាតិ​​ឱ្យ​កាន់​តែ​​រីក​​ចំរើន​​រុង​រឿង ។

​ចំណែក​ស័ង្កថា​រប​ស់​សម្តេច​យ៉ាងណា​នោះ សម្តេច​​មិន​ទាន់​ថ្លែង​នៅឡើយ​ទេ ​ហើយ​កោះ​សន្តិ​ភាព​​នឹង​ផ្សាយ​​ជូន​ជា​បន្ត​បន្ទាប់…។ ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រ​កាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕    ច័ន្ទថា