ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែកមុខ​ឃាតករ​ផ្អើល​ម្តុំ​ជ្រោយចង្វា

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ​៖ សំណុំរឿង​ឃាតកម្ម​គិត​ទុកជា​មុន កាប់​នឹង​ពូថៅ​នៅ​ស្រុក​អង្គស្នួល បណ្តាល​អោយ​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​បាន​ហើយ បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយ​:​ពេល​៤​ថ្ងៃ ។ ករណី​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់…

ខេត្តកណ្តាល ​៖ សំណុំរឿង​ឃាតកម្ម​គិត​ទុកជា​មុន កាប់​នឹង​ពូថៅ​នៅ​ស្រុក​អង្គស្នួល បណ្តាល​អោយ​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​អាណោចអាធ័ម ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​បាន​ហើយ បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយ​:​ពេល​៤​ថ្ងៃ ។

ករណី​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​០៥​ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ភាព គឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាង​ជួស​ជុស​រថយន្ត មានស្រុក​កំណើត​នៅ​ភូមិ​សូ​រិ​យា ឃុំ​បឹង​ដោល ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​ចំណែក​ជនសង្ស័យ​ឈ្មោះ ហេង ស៊ី​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ជ្រែង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

លោក​ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កណ្តាល​បានអោយ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ទាក់ទិន​ករណី​ខាងលើ​រួច​មក លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ខេត្ត​និង​ស្រុក ចុះ​ដល់ទី​តាំង​កើតហេតុ​ភ្លាម​ៗ ដោយ​បាន​ធ្វើការ​តាម​ជំនាញ​នីតិវិធី​របស់​ខ្លួន​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​បំផុត ។

ក្រោយ​ពី​ជំនាញ​ចុះ​ស្រាវជ្រាវ​តាម​នីតិវិធី​ជំនាញ ក្រោម​បញ្ជា និង​ការ​យកចិត្តទុកដាក់​ទាំង​មធ្យោបាយ ថវិកា របស់​លោក​មេបញ្ជាការ លោក​មេបញ្ជាការ​រង​ទទួល​ការងារ​ជំនាញ វរសេនីយ៍ឯក ទូច អុីណា​ន បាន​ចុះ​ដឹកនាំ​ផ្ទាល់​កម្លាំង​ជំនាញ​ខេត្ត​និង​ស្រុក​ពាក់ព័ន្ធ សហការ​ជាមួយ​ស្នងការដ្ឋាន​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម បាន​ពុះពារ​ស្វែងរក​មុខសញ្ញា​ជន​ស​ង្ស​យ័​តាម​បច្ចេកទេស​បទ​ពិសោធ​ន៌​ជំនាញ​ជា​បន្តបន្ទាប់ ដោយ​ជនឃាត​កបាន​រត់គេច​ទៅ​លាក់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និង​ចុង​ក្រោយ​ស​ង្ងំ​លាក់ខ្លួន​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

រហូត​ដល់​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស្រាវជ្រាវ​រក​ចាប់​បាន​ជន​ស​ង្ស​យ័​ខាងលើ​នៅ​ចំណុច​មុខ​ផ្ទះ​វេរ​លុយ​មួយ​កន្លែង ជាប់​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

ការ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​ខាងលើ​ក៏​ដោយសារ​មានការ​សម្របសម្រួល​កិច្ច​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល រាជធានី​ភ្នំពេញ ខេត្ត​ពាក់​ព​ន្ធ័ តាម​ដំណាក់កាល​និ​មួយ​ៗ​ក្នុង​ការ​ពន្លាត​សមត្ថកិច្ច​ដែនដី​ផង​ដែរ និង​ដោយ​មាន​កិច្ចសហការ​ល្អ​រវាង​ជំនាញ​កងរាជអាវុធហត្ថ​គ្រប់​លំដាប់ថ្នាក់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ជន​ស​ង្ស​យ័​បាន​សារភាព​ថា​ក្រោយ​ពី​ខ្លួន​មាន​ទំនាស់​ពាក្យ​សំដី​ឈ្លោះប្រកែក​វាយតប់​គ្នា​ជាមួយ​ជន​រង​គ្រោះ​នៅ​កន្លែង​ផឹកស៊ី​ខាងលើ ខ្លួន​ក៏​យក​ពូថៅ​មក​កាប់​ក្បាល​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ហើយ​ក៏​រត់​ទៅ​លាក់ខ្លួន​នៅ​ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ រួច​ទៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​ចុង​ក្រោយ​លាក់ខ្លួន​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ពេល​កំពុង​វេរ​លុយ​នៅផ្ទះ​វេរ​លុយ​ជាប់​ផ្លូវជាតិ​លេខ​៦.​អា សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង​ជំនាញ​ឃាត់ខ្លួន​និង​កំពុង​បន្ត​និ​តិ​វិធី​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ