ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​លាក់​នៅ​ភ្លៅ​ទាំង​សងខាង និង​ដងខ្លួន​ផង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ តុលា កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​គយ និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ថ្នាំ​ញៀន ជាង​១​គីឡូក្រាម បម្រុង​នាំ​ចេញ​ទៅ​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ តុលា កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​គយ និង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ថ្នាំ​ញៀន ជាង​១​គីឡូក្រាម បម្រុង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

ជនសង្ស័យ​ឈ្មោះ YU WEI YI ភេទ​ប្រុស អាយុ​៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ 462923 ដែល​បាន និង​បម្រុង​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ហុងកុង​ប្រទេស​ចិន ។ សេចក្តីរាយការណ៍​បន្ត​ថា ពាក់​ពន្ធ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​សារធាតុ​ញៀន​ខុសច្បាប់​លាក់​ក្នុង​កញ្ចប់​ស្បោង​រុំ​ជាប់​នៅ​ភ្លៅ​ទាំង​សងខាង និង​ដងខ្លួន​ជនជាតិ​ចិន​នោះ​ចំនួន​៤​កញ្ចប់ ជា​គ្រឿងញៀន​ប្រភេទ METHAMPHETAMINE ដែល​មាន​ទម្ងន់​១៩៩៤,៧២ ក្រាម (​ស្មើ​ជិត​២​គីឡូក្រាម​) ។

នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​សហការ​បាន​ឃាត់ខ្លួន​ជនជាតិ​ម្នាក់​នោះ​មែន ដែល​គេ​បម្រុង​ដឹក​ជញ្ជូន​សារធាតុ​ញៀន​ជិត​២​គីឡូក្រាម​ទៅ​កាន់​ទីក្រុង​ហុងកុង​ប្រទេស​ចិន ។

តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​នៅ​កន្លែង​សមត្ថកិច្ច​ថា ថ្នាំ​ញៀន​នោះ​ខ្លួន​បាន​ទទួល​ពី​មនុស្ស​ម្នាក់​ជា​ជនជាតិ​ចិន​ដូច​គ្នា​ប្រគល់​ឲ្យ​រូបគេ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីក្រុង​ហុងកុង តាម​ជើងហោះហើរ ។ ជនសង្ស័យ​បន្ត​ថា ពេល​ទៅ​ដល់​ហុងកុង​មាន​មនុស្ស​ចាំ​ទទួលយក តែ​មិន​ទាន់​បាន​ចេញ​ផង ត្រូវ​សមត្ថកិច្ច​នៃ​ប្រទេស​កម្ពុជា​ចាប់ខ្លួន ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ