ប្រទេសម៉ារ៉ុក ៖ ប្រភពព័ត៌មានមន្ទីរពេទ្យបានរាយការណ៍ឱ្យដឹងថា រថភ្លើង១ខ្សែបានក្រឡាប់ធ្លាក់ពីផ្លូវដែក កាលពីថ្ងៃទី១៦ តុលា ២០១៨ នៅជិតទីក្រុងរ៉ាបា រាជធានីម៉ារ៉ុក បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៧នាក់ ហើយ៨០នាក់ទៀតរងរបួស។
គ្រោះថ្នាក់នេះកើតឡើងនៅជិតក្រុង SIDI BOUKNADEL ចម្ងាយ១០គីឡូម៉ែត្រខាងជើងក្រុងរ៉ាបា តាមផ្លូវរថភ្លើងដែលភ្ជាប់រវាងក្រុង KENITRA និងក្រុង KASABLANCA។
ហើយអ្នករបួសជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ MOULAY ABDALLAH នៃទីក្រុងសាឡេជិតក្រុងរ៉ាបា ហើយអ្នករបួសខ្លះទៀតក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធាម៉ូហាម៉េដទី៥ នៃរាជធានីដែរ។
ក្រុមហ៊ុនផ្លូវដែកម៉ារ៉ុក បានបញ្ជាក់ឱ្យដឹងថា តាមការស៊ើបអង្កេតមួយត្រូវបានបើកធ្វើដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នោះ។ ចំណែកព្រះបរមរាជវាំង ក៏បានប្រកាសថា ព្រះមហាក្សត្រព្រះចៅម៉ូហាម៉េដទី៦ ទ្រង់សម្រេចជួយចេញសងការខូចខាតដល់បណ្ដាជនរងគ្រោះទៀតផង៕
ចែករំលែកព័តមាននេះ