ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំពាក់​ប្រាក់ រឹបអូស​យក​ក្រពើ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កូនបំណុល​ឈ្មោះ ព្រំ ប្រុស និង ប្រពន្ធ​ឈ្មោះ មាន សា​រ៉េ​ត…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កូនបំណុល​ឈ្មោះ ព្រំ ប្រុស និង ប្រពន្ធ​ឈ្មោះ មាន សា​រ៉េ​ត រស់នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប ដែល​លេងល្បែង​តុងទីន​ជំពាក់​លុយ​មេ​ចំនួន​១០៣៦០​ដុល្លារ ក៏​ត្រូវ​បាន​ម្ចាស់បំណុល​ឈ្មោះ ឳ​ង យក់​លាន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ត្រូវជា​ប្រពន្ធ របស់​ប៉ូលិស​ម្នាក់ អតីត​មេ​ប៉ុស្តិ៍​សង្កាត់​គោក​ចក បាន​ទៅ​ដាក់​ពាក្យ​ប្តឹង នៅ​តុលាការ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ។

រហូត​ឈាន​ដល់​ចេញ​សេចក្តីសម្រេច​សាលក្រម​លេខ​០៨«​ឈ​»​ចុះ​ថ្ងៃ​ទី​៧ ខែ​មិ​នា ឆ្នាំ​២០១៨ ចេញ ដោយ​លោក​លឹ​ម សុ​គ​ន្ធា​រ៉ា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​រឹបអូស​ក្រពើ​ចំនួន​២០​ក្បាល​របស់​ម្ចាស់ទ្រព្យ​ខាង​ម្តាយ​ឈ្មោះ ទៀវ សារូ អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៨ ភូមិ​ស្ពាន សង្កាត់​ជ្រាវ ក្រុង​សៀមរាប មិនមែន​ទ្រព្យសម្បត្តិ​របស់​កូន​ទេ​គ្រាន់តែ​កូន​រស់នៅ​ក្នុង​របង​ផ្ទះ​ជាមួយ ។

សូម​បញ្ជាក់​ផង​ដែរ​ទ្រព្យសម្បត្តិ​ទាំង​អស់នេះ គឺជា​ទ្រព្យសម្បត្តិ​របស់​ម្តាយ​ឪពុក​ទេ​មិនមែន​ជា​ទ្រព្យសម្បត្តិ​របស់​កូន​ឡើយ សូម​បងប្អូន​ទាំងអស់​មេត្តា​កុំ​យល់​ច្រឡំ ។ បើ​តាម​ការ​រៀបរាប់​ពី ម្ចាស់​ក្រពើ​ឈ្មោះ ទៀវ សារូ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅផ្ទះ​របស់​គាត់​ថា ការ​ចុះ​មក អនុវត្ត​របស់​តុលាការខេត្ត និង​សមត្ថកិច្ច​ទាំងអស់​ក៏​ដោយ​ក៏​យើងខ្ញុំ​ទាំងអស់​គ្នា​មិន​ប្រកែក និង រារាំង​អ្វី​ដែរ គ្រាន់តែ​ពួក​ខ្ញុំ​ឆ្ងល់​ថា ទ្រព្យសម្បតិ្ត​ទាំង​អស់នេះ​ជា​របស់ខ្ញុំ មិនមែន​ជា​របស់​កូន បែរជា​ខាង​តុលាការ​ចុះ​អនុវត្ត​ខុស​ប្រក្រតី​ទៅ​វិញ តើ​ច្បាប់​គាត់​គិត​យ៉ាងណា បើ​អ​យុ​តិ្ត​ធម៌ ចំពោះ​ក្រុម​គ្រួសារ​ខ្ញុំ​យ៉ាងនេះ ។

រីឯ​លោក​ទៀវ នី ត្រូវជា​ប្អូនប្រុស​របស់​អ្នកស្រី ទៀវ សារូ ម្ចាស់​ក្រពើ​បាន​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ​ថា ករណី​រឿង​តុងទីន​ដែល​ម្ចាស់​ហ៊ាន​មក​រឹបអូស​ក្រពើ​របស់​បងស្រី​ខ្ញុំ នោះ​ព្រោះ​ម្ចាស់បំណុល​(​មេ​តុងទីន​) ឈ្មោះ ឳ​ង យក់​លាន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ សង្កាត់​សៀមរាប ក្រុង​សៀមរាប​ក៏​បាន​ជំពាក់​លុយ​តុងទីន​របស់​បងប្អូន​ខ្ញុំ​ចំនួន​៤​នាក់ ក្នុង​នោះ​មានឈ្មោះ អាំ​ម សុ​ភ័ក្ក , ឈ្មោះ​ផល សុភា ឈ្មោះ​ហេង យ៉ា និង​ឈ្មោះ យ៉ា​ន សរុប ទឹកប្រាក់​ទាំង​៤​នាក់​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ ។

លោក​បាន​បញ្ជាក់​ថា លោក និង​ក្រុម​គ្រួសារ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​អំពី​ករណី មេ​តុងទីន​បោក​លុយ​មិន​ព្រម​សង​ឱ្យ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​ជាង​១​ឆ្នាំ​មក​ហើយ ។ ជុំវិញ​មជ្ឈដ្ឋាន នានា​ក្នុង​សង្កាត់​សៀមរាប​បាន​មានការ​ងឿ​យ​ឆ្ងល់​ថា ចំពោះ​ករណី​តុង​ទីង​ដូច​គ្មាន​ច្បាប់​ចែង​ទេ ដូច​គ្មាន​ច្បាប់​ទេ​នេះ​បើ​ខ្ញុំ​ធ្លាប់​ដឹង។

សូម​បញ្ជាក់​ថា ភ្នាក់ងារ​កោះសន្តិភាព​សរសេរ​អ្វី​តាម​តែឯង​សារ​របស់​តុលាការ​ដែល​អនុវត្ត ច្បាប់ និង​ឯកសារ​របស់​ម្ចាស់​ក្រពើ​តែ​ប៉ុណ្ណោះ ​មិនមែន​ចេះ​តែ​សរសេរ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ