ខេត្តកំពង់ធំ ៖ ម៉ូតូពីរគ្រឿងពន្លះគ្នាស្លាប់ម្នាក់ របួសធ្ងន់បីនាក់ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង០០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែរក្នុងភូមិពោធិ៍ពីរ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយម៉ូតូបុកជាមួយនឹងម៉ូតូក្នុងទិសដៅផ្ទុយគ្នាបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់៣នាក់ ទី១-ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១GM-៤១៩៩ បើកបរទិសដៅពីលិចទៅកើតដោយឈ្មោះ ភួង សុផាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) បន្ទាប់ពីបានបុកជាមួយម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ បើកបរទិសដៅពីកើតទៅលិចដោយឈ្មោះ មឿង ស្រីណែត ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ របួសធ្ងន់(មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរជាមួយចំនួន២នាក់ទៀតទី១-ឈ្មោះ ញឹម ស្រីធំ ភេទស្រី អាយុ១៥ឆ្នាំ របួសធ្ងន់(មិនពាក់មួកសុវត្ថិភាព) និងទី២-ឈ្មោះ វីរៈ កណ្ណិកា ភេទស្រី អាយុ១៤ឆ្នាំ រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) និងបានស្លាប់នៅពេលដែលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក អ្នកទាំងបីរស់នៅភូមិ-ឃុំជាមួយគ្នា ។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូទាំងពីរបើកបរមិនប្រកាន់ស្តាំ ក្រោយពេលកើតហេតុវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ៕
ចែករំលែកព័តមាននេះ