ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់មើលសោះតែម្តង​…ភូមិ-ឃុំសុវត្ថិភាពដេកលក់ស្ងាត់ឈឹងនៅបាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ក្នុងស្រុក​ចំនួន​២ ​នៃ​ភាគ​ខាងលិច​ខេត្តបាត់ដំបង ជាប់​ព្រំដែន​ថៃ ត្រូវបាន​​ពលរដ្ឋ​រិះគន់​​ថា ហាក់ដូចជា​មិនរ​វីរ​វល់​នឹង​បទល្មើស​ភ្នាល់​ល្បែង​ស៊ីសង​ឡើយ​ ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​នាំ​ឱ្យ​មានការ​សង្ស័យ​ថា…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ក្នុងស្រុក​ចំនួន​២ ​នៃ​ភាគ​ខាងលិច​ខេត្តបាត់ដំបង ជាប់​ព្រំដែន​ថៃ ត្រូវបាន​​ពលរដ្ឋ​រិះគន់​​ថា ហាក់ដូចជា​មិនរ​វីរ​វល់​នឹង​បទល្មើស​ភ្នាល់​ល្បែង​ស៊ីសង​ឡើយ​ ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដែល​នាំ​ឱ្យ​មានការ​សង្ស័យ​ថា អាច​ជា​ការឃុប​ឃិ​ត​គ្នា​រវាង​សមត្ថកិច្ច​ខិលខូច​មួយ​ចំនួន​ ជាមួយ​និង​មេ​ល្បែងស៊ីសង​ទាំងនោះ​ ជា​ថ្នូរ​នឹង​ផល​ប្រ​យោ​ជ​ន៍​​ផ្សេង​ៗ ​។

បើ​តាម​ការ​ផ្ដល់​ព័​ត៌​​មាន​ពី​ប្រជាពលរដ្ឋ​បាន​​ឱ្យ​ដឹង​ថា ល្បែងស៊ីសង​ទាំងនោះ​​ហាក់​មិនធំ​ដុំ​ទេ ព្រោះ​ជា​ការ​ភ្នាល់​​ល្បែង​កីឡា ​នៅ​តាម​ហាង​កាហ្វេ​ និង​ល្បែង​អាប៉ោង តែ​វា​បាន​បង្ហាញ​ពី​ភាព​អនា​ធិ​ប​តេ​យ្យបំផុត ​។ប៉ុន្តែ​អ្វី​ដែល​នាំ​ឱ្យ​​មានការ​រិះគន់​ខ្លាំង​បំផុត​នោះ​ គឺ​គេ​បាន​​ឃើញ​វត្តមាន​សមត្ថកិច្ច​និង​មន្ត្រីរាជការ​មួយ​ចំនួន ​ក៏​ស្ថិត​នៅ​ក្នុង​ទីតាំង​បន​ល្បែង​ទាំងនោះ​ ប្រព្រឹត្ត​យ៉ាង​វក់វី​ដែរ ដោយ​គ្មាន​ខ្វល់ខ្វាយ​អំពី​ការ​ទប់ស្កាត់​ ឬ​បង្ក្រាប​ឡើយ ខណៈ​បន​ល្បែង​ខ្លះ ​គឺ​បុគ្គល​សមត្ថកិច្ច​ជា​អ្នក​បើក​ប្រព្រឹត្ត​ផ្ទាល់​តែ​ម្ដង ​។

ប្រភព​ដដែល​បាន​ប្រាប់​ថា រៀងរាល់ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ​នៅ​ក្នុងស្រុក​ភ្នំព្រឹក គឺ​ថ្ងៃ​សៅរ​និង​ថ្ងៃអាទិត្យ ​គេ​សង្កេត​ឃើញ​មនុស្ស​រាប់​សិប​នាក់​ យ៉ាង​ពពាក់ពពូន​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ដែល​មាន​រថយន្ត​និង​ម៉ូតូ​ឈប់​ត្រៀបត្រា​នៅ​ខាង​មុខ​ ក្បែរផ្លូវ​ទៅ​កាន់​ច្រក​ទ្វា​តំបន់​ «​អូរ​រំដួល​» ​ជាប់​ព្រំដែន​ថៃ ដែល​មាន​ម្ចាស់​ឈ្មោះ​ទូ​ ។ហាង​កាហ្វេ​របស់​លោក​ថៅកែ​ទូនេះ ​មាន​គ្រប់​សមាសភាព​ បាន​ចូល​ទ​ទួ​ល​ទាន​កាហ្វេ​ដ៏​ឈ្ងុយ​​ឆ្ងាញ់ ដែល​អម​ដោយ​ល្បែងស៊ីសង​ផង​ដែរ ។

ពលរដ្ឋ​បាន​ប្រាប់​ទៀត​ថា កន្លង​មក​ហាង​កាហ្វេ​លោក​ថៅកែ​ទូ ធ្លាប់​ជាទី​តាំង​បើក​ល្បែង​អាប៉ោង​ដ៏​ធំ​បំផុត​នៅ​ក្នុងស្រុក​ភ្នំព្រឹក ក្រៅពី​បើក​អាជីវកម្ម​លក់​កាហ្វេ ដែឡ​មាន​គ្រប់​សមាស​សភាព​ចូល​លេងល្បែង​នេះ រាប់​ទាំង​មន្ត្រីរាជការ​និង​សមត្ថកិច្ច​មួយ​ចំនួន​នៅ​ទីនោះ​ផង ​។ ប៉ុន្តែ​ក្រោយមក​ លោក​ថៅកែ​ទូ ក៏​បាន​បិទ​​បន​ល្បែង​នេះ​ ដោយសារ​មានការ​រិះគន់​ខ្លាំង តែ​នៅ​បើក​បន្ត​ដ៏​កក្រើក​នូវ​ល្បែងភ្នាល់​កីឡា​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ សកម្មភាព​អ្នក​ញៀន​កាហ្វេ​ភ្នាល់​ល្បែង​កីឡា កំពុង​ពពាក់ពពូន​យ៉ា​អាណា​ធិ​ប​តេ​យ្យ​បំផុត ដែល​មាន​ទាំង​មន្ត្រីរាជការ សមត្ថកិច្ច​គ្រប់​សមាស​សភាព​នៅ​តំបន់​ព្រំដែន និង​នៅ​ក្នុងស្រុក​ភ្នំព្រឹក បាន​និង​កំពុង​ប្រព្រឹត្ត​ល្បែងស៊ីសង​នេះ​ ដោយ​គ្មាន​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​ខ្លះ​ឡើយ ដែល​មើលទៅ​ហាក់​បង្ហាញ​ពី​ភាព​អនា​​ធិ​ប​តេ​យ្យ​ គ្មាន​សណ្ដាប់ធ្នាប់​ឡើយ​។

ដោយឡែក ​បើ​និយាយ​អំពី​ល្បែងស៊ីសង​គ្មាន​ច្បាប់ទម្លាប់​ដែល​កំពុង​ដំណើរការនៅ​ឯ​ស្រុក​សំពៅ​លូន​វិញ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា គឺ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ប្រចាំ​ស្រុក​នេះ រួម​ជាមួយ​ដ​ង្ខៅ​ល្បែង​ម្នាក់​ទៀត​ ជា​អ្នក​បើក​ដោយ​ផ្ទាល់​តែ​ម្ដង​ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា អ្នកបើកប​ន​ល្បែង​អាប៉ោង​នោះ​ មាន​ភាគ​ហ៊ុន​២​នាក់ ​គឺ​ម្នាក់​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ស្រុក​សំពៅ​លូន​ (​សុំ​លាក់​ឈ្មោះ​)​ និង​ម្នាក់​ទៀត​ជា​ដ​ង្ខៅ​ល្បែង​​ជើង​ចាស់​ ឈ្មោះ​ក្រិ​ម ហៅ​តា​ក្រិ​ម​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា បន​ល្បែង​របស់​តា​ក្រិ​មនេះ​ មិន​បោះទីតាំង​រឹងមាំ​​មួយ​កន្លែង​ទេ គឺ​បាន​បើក​លេង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ តែ​មិន​ទៅ​ឆ្ងាយ​ពី​ក្នុងភូមិ​សាស្ត្រ ភូមិ​គីឡូ​១២ ឃុំ​សន្តិភាព ស្រុក​​សំពៅ​លូនឡើយ​។ បន​ល្បែង​នេះ ​ទើប​បង្ហាញខ្លួន​ក្នុង​រយៈ​ពេល​ជិត​១​ខែ​កន្លង​ទៅ​នេះ តែ​មាន​អ្នក​ចូលរួម​ច្រើន​គួរសម​មាន​ទាំង​ស្ត្រី​ៗ​ដែល​ជា​មេផ្ទះ​ប្រព្រឹត្ត​យ៉ាង​ពពាក់ពពូន​ផង​ ។

ព័ត៌មានពិស្តារនឹង​មានផ្សាយជូននៅ​លើទំព័រកាសែតកោះ​សន្តិភាព​ ។

 

អត្ថបទសរសេរ ដោយ