កំណាព្យ (បងប្រុសខ្ញុំ) បទពាក្យ៨ ដោយ ព្រុំ គឹមជឿន
– ខ្ញុំសែនហួសចិត្ដត្បិតបងប្រុសខ្ញុំ មានកូនធំៗទន្ទឹមនិងខ្លួន
បែរជាភ្លើតភ្លើនខុសកាលខុសក្បួន មិនដឹងថាខ្លួនវ័យល្បាយអាចម៍ខ្លា។

– កំណើតគាត់ជាមនុស្សត្រង់ត្រឹមត្រូវ មិនដើរវៀចផ្លូវចេះពិចារណា
ស្នេហ៍ប្រពន្ធកូនថែរទាំរក្សារ មិនចេះហ៊ឺហាសប្បាយម្នាក់ឯង។
– គាត់នៅអាមេរិកមិនភ្លេចប្អូនបង ផ្គត់ផ្គង់ឃុំគ្រងមិនឱ្យចំបែង
ទោះបីឃ្លាតគ្នាជាយូរអង្វែង គាត់តែងប្រឹងប្រែងប្រដៅដាស់តឿន។
– ចូលវ័យចំណាស់ប្ដូរផ្លាស់ចរិត ខិលខូចតាមមិត្ដមានពួកមានភឿន
គាត់ថាឥឡូវស្រុកគេជឿនលឿន ដើរមិនទាន់ល្បឿននាំឱ្យអាប់មុខ។
– ពីដើមមិនដែលចង់មកស្រុកខ្មែរ បើនឹកបានតែខលសួរសុខទុក្ខ
ឥឡូវស្រាប់តែវិលៗឃើញមុខ មិនមែននឹកស្រុកគឺនឹកស្រីស្នេហ៍។
– គាត់ភរប្រពន្ធថាទៅមីស្យុង តាមពិតវាងវង់មកដល់ស្រុកខ្មែរ
ត្រឹមមួយអាទិត្យក៏ឆ្លៀតមកដែរ សប្បាយផ្ដាំម៉ែជាមួយស្រីក្មេង។
– ខ្ញុំដាស់តឿនដែរតែគាត់មិនស្ដាប់ ងប់ងល់ចង់ស្លាប់ស្ទើរឆ្កួតវង្វេង
ចូលបាររាំច្រៀងនាំនាងដើរលេង ដល់អស់ប្រាក់ធេងទើបគាត់វិលថ្កាន។
– ម៉ែគ្រវីក្បាលដូចគោស្រាំងទិច តើធ្វើដូចម្ដេចអាចស្រោចស្រង់បាន?
បើប្រាប់ប្រពន្ធមុខបែកឆ្នាំងចាន ផ្អើលគ្រប់ទីឋានអាស្រូវកេរ្ដិ៍ឈ្មោះ។
– ទល់ភ្នែកមើលទៅខ្លាចត្រូវគេបោក ទ្រើកៗដូចមោកល្ងង់ដូចជាងោះ
លង់ស្នេហ៍ស្រីក្មេងសំដីពិរោះ កោរធូរក្បាលពោះស្លៀកខោលែងជាប់។
– សង្ឃឹមថ្ងៃមួយគាត់នឹងភ្ញាក់ខ្លួន ហើយធ្វើសមសួនទៅតាមទម្លាប់
តែខ្លាចតែជួបរឿងដែលមិនគាប់ ធ្លាក់ខ្លួនអភ័ព្វស្រីបោកគ្មានសល់ ។
ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com
ចែករំលែកព័តមាននេះ