ខេត្តបន្ទាយមានជ័យ ៖ ពីរស្រុក-ក្រុងដែលជាប់ជាយដែនប្រឈមទឹកជំនន់លិចផ្លូវដែលអាជ្ញាធរចេញសេចក្តីជូនដំណឹងហាមរថយន្តធំឆ្លងកាត់ការពារខូចផ្លូវខូច នៅក្រុងប៉ោយប៉ែតដូចជា គ្មានប្រសិទ្ធភាព ឃើញរថយន្តធុនធំឆ្លងកាត់ដដែល និងស្រុកស្វាយចេក ប៉ះពាលផ្លូវ៣ទៅ៤ខ្សែ ។
ជាក់ស្តែងគេឃើញជំនន់ទឹកភ្លៀងបានជន់លិចផ្លូវជាតិលេខ៥ កណ្តាលក្រុងប៉ោយប៉ែត រយៈពេលជាងមួយសប្តាហ៍ហើយ បណ្តាលប៉ះពាល់ផ្លូវជាតិលេខ៥ ហើយសាលាក្រុងប៉ោយប៉ែតសេចក្តីជូនដំណឹងចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតស្តីពីការផ្អាកធ្វើចរាចរណ៍ជាបណ្តុះអាសន្ន ចំពោះរថយន្តធុនធំក្នុងអំឡុងពេលទឹកលិចផ្លូវជាតិលេខ៥ និងផ្លូវលំនានាក្នុងភូមិសាស្ត្រទីក្រុងប៉ោយប៉ែត ។
លោក លឿង សុភ័ក្រ អភិបាលស្រុកស្វាយចេកបានប្រាប់ល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ថា នៅស្រុកស្វាយចេករយៈពេលមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមុនជាប់គ្នា បណ្តាលលិចផ្លូវជាតិលេខ៥៨ តាមបន្ទាត់ព្រំដែនរយៈពេល១ថ្ងៃ១យប់ ហើយអាជ្ញាធរ និងមន្ត្រីជំនាញបានរំដោះទឹកពីលើមកលិចខាងក្រោម ប៉ះពាល់ផ្លូវលំ៣ទៅ៤ខ្សែ កន្លែងខ្លះប្រវែង៥០០ទៅ៦០០ម៉ែត្រដែលកំពុងប៉ះពាល់នៅឃុំតាមបែន និងឃុំស្វាយចេក ។
លោកបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលជន់លិចកើតមានស្ទើរាល់ឆ្នាំនៅពេលមានភ្លៀងធ្លាក់ខ្លាំង ប្រឈមមានជំនន់ទឹកភ្លៀងដែលប៉ះពាល់ផ្លូវតែលិចមិនជាង១សប្តាហ៍ទេ ត្រូវបានស្រកវិញទាំងស្រុងទៅលិចផ្នែកខាងក្រោមវិញ ៕
ចែករំលែកព័តមាននេះ