ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង៣៥នាទីព្រឹកនៅថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៨ ភូមិត្រាវអៃម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ លី សារឿន ហៅខ្លុយ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅកំណើតភូមិ សំរ៉ុងកណ្តាល ឃុំសំរ៉ុង ស្រុកព្រៃនុប ខេត្តព្រះសីហនុ ។
លោកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថាបន្ទាប់ពីទទួលដំណឹងថា គ្រាន់តែទទួលបានព័ត៌មានខាងលើនេះភ្លាម ផ្នែកជំនាញសហការជាមួយកម្លាំងជំនាញការិយាល័យ បច្ចេកទេសខេត្តអាជ្ញាធរមូលដ្ឋានគ្រូពេទ្យបានចុះទៅដល់កន្លែងកើតហេតុឃើញស្ថានភាពសពជនរងគ្រោះស្លៀកខោខ្លី ពណ៌ខ្មៅឆ្នូតស អត់មានពាក់អាវ មានកំពស់ ១,៦៨ម៉ែត្រ នៅលើដងខ្លួនមានស្នាមជាំជុំវិញខ្លួន សពដេកស្លាប់នៅក្នុងបន្ទប់ជួល ក្បាលទៅជើង ជនរងគ្រោះបានស្លាប់ចន្លោះពីម៉ោង៣ទៅម៉ោង៥ទៀបភ្លឺថ្ងៃទី១៦ កញ្ញា ២០១៨។
តាមការបំភ្លឺជុំវិញកន្លែងកើតហេតុ ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គពិតប្រាកដមែន។
ក្រោយពេលកើតហេតុ នគរបាលបានធ្វើការទំនាក់ទំនងទៅគ្រួសារដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ