រាជធានីភ្នំពេញ ៖ ស្លាកប៉ាណូ ស្លាកយីហោ និងឡូហ្គោផ្សាយពាណិជកម្មផ្សេងៗដែលអ្នកលក់ដូរតាមផ្ទះ តាមហាង ដាក់នៅតាមចិញ្ចើមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ គ្មានការអនុញ្ញាតនៅតាមផ្លូវ១០០៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរចុះទៅកាត់ចេញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ។
តាមអាជ្ញាធរសង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា បងប្អូន អាជីវករ អ្នកលក់ដូរ តាមផ្ទះហាងមួយចំនួនបានយកស្លាកយីហោរបស់ខ្លួនទៅដាក់ តាមចិញ្ចើមផ្លូវ ដែលបង្កផលប៉ះពាល់ បាត់បង់សណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពដងផ្លូវ ទើបនៅព្រឹក ថ្ងៃទី១៣ ខែកកញ្ញា នេះអាជ្ញាធរសង្កាត់ដឹកនាំដោយលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីចុះកាត់ទម្លាក់ ចេញ ខណៈដែលកន្លងមក អាជ្ញាធរ បានផ្សព្វផ្សាយរួចហើយ មិនឲ្យមានដាក់ស្លាកយីហោអ្វីដែលមកលើ ចិញ្ចើមផ្លូវសាធារណៈ ។
តាមលោកចៅសង្កាត់ បានបានឲ្យដឹងថា មុនចុះកាត់ស្លាកយីហោខាងលើនេះ ខាងអាជ្ញាធរបានជូនដំណឹងជាច្រើនលើកមកហើយដោយអោយម្ចាស់ទីតាំងនីមួយៗធ្វើការកាត់ដោយខ្លួនឯងរហូតដល់ថ្ងៃនេះនៅមិនឃើញកាត់ អាជ្ញាធរក៍ប្រើវិធានការក្តៅចុះមកកាត់យកទៅទុកសាលាសង្កាត់តែម្តង នៅពេលដែលអាជ្ញាធរ ចុះទៅកាត់ស្លាកនេះ គេសង្កេតឃើញមានផ្ទះខ្លះបានសុខចិត្តកាត់ចេញដោយខ្លួនឯងដោយមិនអោយអាជ្ញាធរកាត់ឡើយ៕
ចែករំលែកព័តមាននេះ