ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោនឹង​ជួយ​ដឹក​ជញ្ជូន​ទំនិញ​​កម្ពុជា​ទៅ​កាន់​បរទេស​មាន​ភាព ងាយស្រួល និង​ចំណាយ​តិច

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គម្រោង​ព្រែកជីក​ហ្វូ​ណន-តេ​ជោកម្ពុជា​នឹង​ជួយ​ដឹក​ជញ្ជូនទំនិញ​ជាច្រើន​ប្រភេទ​របស់​កម្ពុជា​ទៅ​កាន់​សមុទ្រ​ ដើម្បី​លក់​ទៅ​កាន់​ទីផ្សារ​បរទេស​ដោយ​ថវិកាចំណាយ​តិច ​និង​មាន​ភាព​ងាយស្រួល​។​ នេះ​បើ​តាម​ឯកឧត្តម​ស៊ុន ចាន់​ថុ​ល​ ឧបនាយករដ្ឋមន្ត្រី​អនុប្រធានទី​១ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជាបាន​លើក​ឡើង​ក្នុង​បទ​បង្ហា​ញ​អំពី​វឌ្ឍនភាព​នៃព្រែកជីក​ហ្វូ​ណន​តេ​ជោ​ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា…

រាជធានី​ភ្នំពេញ ​៖ គម្រោង​ព្រែកជីក​ហ្វូ​ណន-តេ​ជោកម្ពុជា​នឹង​ជួយ​ដឹក​ជញ្ជូនទំនិញ​ជាច្រើន​ប្រភេទ​របស់​កម្ពុជា​ទៅ​កាន់​សមុទ្រ​ ដើម្បី​លក់​ទៅ​កាន់​ទីផ្សារ​បរទេស​ដោយ​ថវិកាចំណាយ​តិច ​និង​មាន​ភាព​ងាយស្រួល​។​ នេះ​បើ​តាម​ឯកឧត្តម​ស៊ុន ចាន់​ថុ​ល​ ឧបនាយករដ្ឋមន្ត្រី​អនុប្រធានទី​១ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជាបាន​លើក​ឡើង​ក្នុង​បទ​បង្ហា​ញ​អំពី​វឌ្ឍនភាព​នៃព្រែកជីក​ហ្វូ​ណន​តេ​ជោ​ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ២០២៤​ នេះ ។

​ឯកឧត្តម ស៊ុន ចាន់​ថុ​ល​ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «យើង​នឹង​ប្រមែប្រមូល​ទាំងអស់​ដឹក​តាម​ផ្លូវទឹក ហើយ​ខ្ញុំ​ធានា​ថា​ ផ្លូវទឹក អត់​មាន​ផ្លូវ​សំបុកមាន់​ទេ «…» យើង​បាន​ខិត ខំធ្វើការ​សិក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​។ យើង​នឹង​ប្រមូល​កសិផល​របស់​យើង ដឹក ទៅ​លក់​នៅ​បរទេស​ហើយ​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន​»​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ​ការ​ដឹក​ទំនិញ​តាម​ផ្លូវ​ទឹកនឹង​ចំណាយ​តិច​ជាង​ការ​ដឹក​តាម​ផ្លូវគោក ផ្លូវអាកាស ប៉ុន្តែ​យើង​ត្រូវ​តែ​គោរព​តាម​ច្បាប់​ដឹក​ជញ្ជូន​របស់បណ្តា​ប្រទេសនានា​ដែល​យើង​ឆ្លងកាត់​។

​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ «​គម្រោង​ព្រែកជីក​ហ្វូ​ន​ណ​ន​-​តេ​ជោ នេះ​ ពេល​យើង​ដឹកទៅ​ចំណាយ​តិច​ថោក​ជាង ដែល​អាច​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​។ អី​ញ្ចឹ​ង​ខ្ញុំ​សូម​បញ្ជាក់​បង្ហា ញ​ពី​គម្រោង​ព្រែកជីក​ហ្វូ​ន​ណ​ន​តេ​ជោ​ថា​ចំណេញ​ច្រើន​»​។

​ឯកឧត្តម ស៊ុន ចាន់​ថុ​ល​បាន​លើក​ឡើង​ថា​នៅ​សម័យ​អ​ណា​ចក្រ​ហ្វូ​ណ​ន​មាន ការ​ជីក​ព្រែក​ចំនួន​បី​គឺ​ទី​១. ព្រែកជីក​អូ​កែវ ទី​២.​ព្រែកជីក​វិញ​តេ និង​ទី​៣. ព្រែក​ហ្វូ​ណ​ន​។ សម័យ​ហ្វូ​ណ​ន​មានការ​ដឹក​ទំនិញ​លក់​ទៅ​កាន់​ផ្ទាល់​នៅ​បរទេស ដូច​ជា​អឺរ៉ុប ប្រទេស​ចិន​…​។

​ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម ស៊ុន ចាន់​ថុ​ល​ បាន​លើក​ឡើង​ថា​ កម្ពុជា​បាន​ប្រើប្រាស់​ព្រែក ដែល​មាន​ស្រាប់​ជា​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ​។ ជាក់ស្តែង​នោះ ​ព្រែក​អំបិល​ដែល​មាន​តាំងពី​ដើមមក​ម្ល៉េះ​។ បន្ទាប់​ពី​មានការ​បែកបាក់​សម័យ​ហ្វូ​ណ​ន​មក ​ក៏​មានការ​បោះបង់​ចោល​ព្រែក​ជា​ច្រើនផង​ដែរនេះ​បើ​តាម​ប្រវត្តិសាស្ត្រ​។

​ឯកឧត្តម​ស៊ុន ចាន់​ថុ​ល ​បាន​អះអាង​ថា​ គម្រោង​ព្រែកជីក​ហ្វូ​ន​ណ​ន​តេ​ជោ​មានការ​ផលប៉ះពាល់​តិចតួច​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​ប៉ះពាល់​ធំ​នោះ​ទេ​។​ផ្ទុយ​ទៅ​វិញ​បាន​ផ្តល់​ការងារ​ជូន ប្រជាពលរដ្ឋ​ផង​ដែរ​។

​ទោះបី​មាន​ជា​មានការ​រិះគន់​ពី​ក្រុមប្រឆាំង​យ៉ាងណា​ក្តី​ ឯកឧត្តម​ស៊ុន ចាន់​ថុ​ល បានបញ្ជាក់​​ផង​ដែរ​ថា «​គម្រោង​នេះ ​ត្រូវ​បាន​ធ្វើការ​សិក្សា​យ៉ាង​លម្អិត ដោយ​ក្រុមការងារ​បច្ចេកទេស និង​ទីប្រឹក្សា​អន្តរជាតិ​ចំនួន​៤៨​នាក់ ដោយ​ប្រើប្រាស់​ស្តង់ដារ និង​បច្ចេកវិទ្យា​អន្តរជាតិ​រួម​មាន ដ្រូ​ន និង​ផ្កាយ​រណប​ក្នុង​ការ​សិក្សា​នេះ​។

ជា​លទ្ធផល គម្រោង​នេះ​គឺ​មិន​មាន​ផល​ប៉ះពាល់​អ​វិជ្ជ​មានដល់​បរិស្ថាន​កម្ពុជា និង​ប្រទេស​ជិតខាង​នោះ​ទេ ប៉ុន្តែ​បាន​ផ្តល់​អត្ថប្រយោជន៍ ដល់​សកលលោក​ទាំងមូល​ផង​ដែរ ដោយ​បាន​ចូលរួម​កាត់​បន្ថយ ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ទៅ​ក្នុង​បរិយាកាស​ដោយសារ​ចម្ងាយ ការ​ធ្វើ​នាវាចរណ៍ មាន​រយៈ​ប្រវែង​ខ្លី​ជាង​មុន​»​។

សូម​រំលឹក​ថា គម្រោង «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯកនៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា ហ៊ីង នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន​៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប​។ ផ្លូវទឹក​នេះ​នឹង​មាន​ទទឹង​មុខកាត់ ផ្នែក​ខាងលើ​ប្រវែង​១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ និង​ជម្រៅ​ទឹ ក​ប្រមាណ ៥,៤​ម៉ែត្រ (​ជម្រៅ​នាវា​ចរណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧​ម៉ែត្រ​) មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង អាច​ចេញ​-​ចូល និង​ជៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​។

គម្រោង​នេះ​នឹង​សាងសង់​សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន​៣​កន្លែង​, សាងសង់​ស្ពាន​ចំនួន ១១​កន្លែង​, សាងសង់​ផ្លូវ​អម​សាង​ខាង​ប្រវែង ២០៨​គីឡូម៉ែត្រ និង​មាន​បំពាក់​សញ្ញា​ជំនួយ​នាវាចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​ទន្លេ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ការ​សាងសង់​គម្រោង​ផ្លូវទឹក​ថ្មី​នេះ ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​ចំណាយ​ទុន​វិនិយោគ ១,៧០០​លាន​ដុល្លារ និងរ យៈ​ពេល​សាងសង់ប្រមាណ៤​ឆ្នាំ​៕ ​

អត្ថបទសរសេរ ដោយ