ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ជាង៤០០​នាក់ ត្រូវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗគ្នា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ថ្ងៃ​មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ជាតិ ចាប់ពី​ថ្នាក់​អគ្គស្នងការដ្ឋាន​រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ថ្ងៃ​មកនេះ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ជាតិ ចាប់ពី​ថ្នាក់​អគ្គស្នងការដ្ឋាន​រហូត​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ទូ​ទាំង​ប្រទេស​បាន​បន្ត​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស ក្នុង​មូលដ្ឋាន​យ៉ាង​សកម្ម ។

ក្នុង​នោះ​មាន​ជនសង្ស័យ​ចំនួន​៤៦១​នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀ​.​ន ល្បែ​.​ង​ស៊ីសង ក្មេង​ទំនើង និង​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន​ទៀត ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ ២០២៤ ថា​មាន​ជនសង្ស័យ​ចំនួន​២៧៧​នាក់ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ក្នុង​ករណី​បទល្មើស​គ្រឿង​ញៀ​.​ន​ផ្សេង​ៗ​គ្នា ចំនួន​១៣២​ករណី ភាគច្រើន​ជា​ករណី​ជួញដូរ​រក្សា​ទុក និង​ប្រើប្រាស់​ទ្រង់ទ្រាយ​តូចតាច ។

ក្រៅពី​បទល្មើស​គ្រឿង​ញៀ​.​ន លោក ទូច សុខៈ បាន​លម្អិត​បន្ថែម​ពី​ករណី​លេង​ល្បែ​.​ង​ស៊ីសង ខុសច្បាប់ ក្មេង​ទំនើង និង​បទល្មើស​ព្រហ្មទណ្ឌ​នានា ក្នុង​នោះ​សម្រាប់​បទល្មើស​ព្រហ្មទណ្ឌ​ដូច​ជា ករណី​លួច ហិ​.​ង្សា រំ​លោ​.​ភ មនុស្ស​ឃា​.​ត​ដោយ​អ​ចេតនា ឆ​.​ក់ ឃា​.​ត​កម្ម និង​ប្រើប្រាស់​អា​វុ​.​ធ​ខុសច្បាប់​មាន​ចំនួន​៥១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧៣​នាក់ ។ ករណី​ក្មេង​ទំនើង​មាន ២៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ ៥៥​នាក់ និង​ករណី​ល្បែ​.​ង​ស៊ីសង​មាន ២៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៥៦​នាក់ ។ ក្នុង​នោះ​មាន​ខ្លះ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​កែប្រែ និង​ខ្លះ​ទៀត​បញ្ជូន​ទៅ​តុលាការ ។

សូម​បញ្ជាក់​ថា ការ​ធានា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជា​ភារកិច្ច​ស្នូល​របស់​ក្រសួងមហាផ្ទៃ ។ ឯកឧត្តម​ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ជា​ឱឡារិក ដាក់​ការ​យកចិត្តទុកដាក់​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​នេះ ជា​កិច្ចការ​អាទិភាព​មួយ ក្នុង​ចំណោម​អាទិភាព ៦​ចំណុច ដែល​ត្រូវ​ធានា​អនុវត្ត​ឱ្យ​បាន​ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព ចាប់ពី​ដើម​នីតិកាល​ទី​៧ នៃ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ