ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រៀងខារ៉ាអូខេក្នុងបន្ទប់ ស្រវឹងស្រឿងៗធា.ក់ទ្វារចូលក្នុងបន្ទប់រករឿងវ៉ៃតប់បានចា.ក់របួស២នាក់ត្រូវបានឃាត់ខ្លួន

3 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ច្រៀង​ខារ៉ាអូខេ​ក្នុង​បន្ទប់ ស្រវឹង​ស្រឿង​ៗ​ធាក់​ទ្វារ​ចូល​ក្នុង​បន្ទប់​រករឿង​វ៉ៃ​ត​.​ប់​បាន​ចា​.​ក់រ​បួស​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជន​បង្ក​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤ ។ លោក​វរៈសេនីយ៍ត្រី…

បន្ទាយ​មាន​ជ័យ ៖ ច្រៀង​ខារ៉ាអូខេ​ក្នុង​បន្ទប់ ស្រវឹង​ស្រឿង​ៗ​ធាក់​ទ្វារ​ចូល​ក្នុង​បន្ទប់​រករឿង​វ៉ៃ​ត​.​ប់​បាន​ចា​.​ក់រ​បួស​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជន​បង្ក​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ៖ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ជី បាវ​ដា ហៅ​ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​ពីរ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យ ជន​រង​គ្រោះ​២​នាក់​មាន ១.​ឈ្មោះ សុខ សុ​ឈី​ត ហៅ​វឌ្ឍនៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ ហេង លី​ហ៊ា​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​/​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ ជី បាវ​ដា ហៅ​ជា បាន​ធ្វើ​សកម្មភាព​ចា​.​ក់មក​លើ​ពី​គេ បណ្តាល​របួស​២​នាក់ ជន​រង​គ្រោះ​ឈ្មោះ សុខ សុ​ឈី​ត បណ្តាល​របួស​ទ្រូង​១​កន្លែង ២.​ឈ្មោះ ហេង លី​ហ៊ា​ង របួស​កដៃ​ឆ្វេង​២​កន្លែង ១៧​ធ្នេ​រ ដែល​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ នៅ​បន្ទប់​ខារ៉ាអូខេ​ឌូ​បៃ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ៖ ក្រោយ​ជនសង្ស័យ​ដែល​ចា​.​ក់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី ហើយ​កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជី បាវ​ដា និង​វត្ថុ​តាង​បង្ក​ដែក​ស្រួច​១ ដែល​ឃាត់​ភ្លាម​ៗ​កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ពិតជា​បាន​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់ បណ្តាល​របួស​ទាំង​២​នាក់ ព្រោះ​ធ្លាក់​ទ្វារ​ខា​រ៉ា​អូរ​ខេ​ចូល​ទៅ​វ៉ៃ​ត​.​ប់​ខ្លួន​ដែល​កំពុង​ស្រវឹង​ស្រឿង​ៗ​បានការ​ពារ​ខ្លួន​ចា​.​ក់ បណ្តាល​របួស​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ