ខណៈដែល Apple បានប្រកាសពី iPhone ថ្មីៗចំនួនបីប្រភេទកាលពីថ្ងៃពុធកន្លងមកនេះ អ្នកតាមដានទីផ្សារមិនគិតថា Apple នឹងផ្តោតសំខាន់លើតម្រូវការរបស់អាជីវករ និងបុគ្គលិកធ្វើការឡើយ ។
ផ្ទុយមកវិញ ការចេញលក់ Galaxy S9 កាលពីខែកុម្ភៈ និង Galaxy Note 9 នៅខែសីហាកន្លងមកនេះ បានផ្តល់បច្ចេកវិទ្យាពិសេសៗជាច្រើនដែលស្របទៅនឹងវិស័យអាជីវកកម្ម ។ ក្នុងនោះរួមមាន Enterprise Edition របស់ Galaxy S9 រួមជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់ Galaxy Note 9 ជាពិសេសសម្រាប់បុគ្គលិកការងារដែលប្រញាប់ជាដើម ព្រោះតែសមត្ថភាពក្នុងការដំណើរការ DeX Android Desktop និង S Pen ដែលអាចប្រើក្នុងពេលធ្វើបទបង្ហាញបាន ។
លោក Mike Coleman ប្រធានផ្នែកទូរស័ព្ទដៃក្នុងក្រុមហ៊ុនSamsung បាននិយាយក្នុងបទសម្ភាសន៍មួយថា ៖« ពួកយើងគិតថាវាជាកត្តាខុសគ្នាពិតប្រាកដមួយសម្រាប់ Samsung ក្នុងការគិតគូរដល់តម្រូវការរបស់អ្នកធ្វើការ ដែលខុសគ្នាក្នុងករណីជាច្រើនទៅនឹងតម្រូវការរបស់អតិថិជនធម្មតាដទៃ »។
ការចេញលក់ Note 9 កាលពីខែសីហាកន្លងមកនេះ ត្រូវបានតាមដោយការចេញលក់ឧបករណ៍ដែលផ្តោតលើអាជីវករដទៃទៀតដូចជា Galaxy Tab Active 2 ជាដើម ។
លោក Coleman បានបន្តថា ផលិតផលនេះកំពុងតែជួយដល់ Samsung ក្នុងការស្វែងរកអ្នកផ្តល់ដំណោះស្រាយ ។
លោកបានបន្ថែមទៀតថា Samsung មើលឃើញការលូតលាស់ច្រើនជាងគេពីដៃគូដែលផ្តោតសំខាន់លើភូមិសាស្ត្រច្បាស់លាស់នៅក្នុងសហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ