ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ព្រះភិរុណបានបង្អុរយ៉ាងខ្លាំងតាំងពីកណ្តាលអធ្រាត្រឈានចូលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកទល់ម៉ោងជិត៩នេះ នៅមិនទាន់រាំងទេ ដែលបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ជាពិសេសដងផ្លូវនៅក្រុងប៉ោយប៉ែត រងការជន់លិច លើកលែងតែដងផ្លូវជាតិលេខ៥។
សេចក្តីរាយការណ៍បន្តថា សូម្បីតែដងផ្លូវបេតុងមួយចំនួនចាប់ពីសាលាសង្កាត់ប៉ោយប៉ែត ទៅទិសខាងជើងដែលពីមុនមិនធ្លាប់រងការជន់លិចនោះ ពេលនេះក៏ធ្វើឱ្យអ្នកដំណើរបើកបរយានយន្តត្រូវឆ្លងកាត់ទឹកផងដែរ។ ចំណែកចំណតរថយន្តក្រុង និងទីតាំងរង្វង់មូលម្តុំមុខការិយាល័យគយ និងរដ្ឋាករ និងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ទឹកស.ល្ហាចតែម្តង។
ហើយមកទល់ពេលនេះនៅមិនទាន់ទទួលព័ត៌មានពីការគ្រោះថ្នាក់ធម្មជាតិណាមួយចំពោះពលរដ្ឋនៅឡើយទេ។
ចែករំលែកព័តមាននេះ