ទណ្ឌិតហង្ស វុទ្ធី ហៅយមរាជ ស្លា.ប់ហើយ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើយោងតាមគណនីហ្វេសប៊ុក ឈ្មោះ Heng Nich ដែលអះអាងថា គាត់ជាប្អូនស្រីលោក ហង្ស វុទ្ធី…
រាជធានីភ្នំពេញ ៖ បើយោងតាមគណនីហ្វេសប៊ុក ឈ្មោះ Heng Nich ដែលអះអាងថា គាត់ជាប្អូនស្រីលោក ហង្ស វុទ្ធី…
រាជធានីភ្នំពេញ ៖ បើយោងតាមគណនីហ្វេសប៊ុក ឈ្មោះ Heng Nich ដែលអះអាងថា គាត់ជាប្អូនស្រីលោក ហង្ស វុទ្ធី បានបង្ហោះថា លោក ហង្ស វុទ្ធី ហៅទិវា១៦ ឬយមរាជ អតីតមន្ត្រីប៉ូលិសព្រហ្មទណ្ឌមួយរូបនៃស្នងការរាជធានីភ្នំពេញ ដែលស្និទ្ធិនឹងលោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញ បានស្លាប់ហើយ នៅឯមន្ទីរពេទ្យរុស្សី កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១០ កញ្ញា ។
គួរបញ្ជាក់ថា ទណ្ឌិត ហង្ស វុទ្ធី ធ្លាប់បានហែកគុក រត់ចេញទៅលាក់ខ្លួនជាច្រើនកន្លែង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៦ ហើយបានចូលខ្លួនមកសារភាពនៅស្នាក់ការអង្គការក្រៅរដ្ឋាភិបាលមួយ កាលពីថ្ងៃ
ទី២០ មេសា ឆ្នាំ២០១២ ។
លោក ហង្ស វុទ្ធី ត្រូវបានតុលាការកាត់ទោស និងផ្តន្ទាទោសកំបាំងមុខ កាលពីឆ្នាំ២០០៩ ឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ក៏ប៉ុន្តែលោកបានស្នើឲ្យតុលាការបើកសវនាការសារជាថ្មី បន្ទាប់ពីគាត់បានចូលសារ
ភាព។
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសារជាថ្មីលើសំណុំរឿងព្រហ្មទណ្ឌមានទណ្ឌិត លោក ហង្ស វុទ្ធី ត្រូវបានលោក តុប ឈុនហេង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទោសឱ្យជាប់ ពន្ធនាគារ១៥ឆ្នាំដដែល ពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុនលើលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីឆ្នាំ២០០៣ ។
ចែករំលែកព័តមាននេះ