ផ្លាស់ប្តូរមេទ័ពកំពូល៣រូប… ដើម្បីពង្រឹងខឿន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ កញ្ញា នៅវិមានសន្តិភាព មានពិធីផ្សព្វផ្សាយកម្មវិធីនយោបាយ របស់រាជរដ្ឋភិបាល អាណត្តិទី៦ និងបំពាក់ឋានន្ទរសក្តិ តែងតាំងមុខតំណែង…
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ កញ្ញា នៅវិមានសន្តិភាព មានពិធីផ្សព្វផ្សាយកម្មវិធីនយោបាយ របស់រាជរដ្ឋភិបាល អាណត្តិទី៦ និងបំពាក់ឋានន្ទរសក្តិ តែងតាំងមុខតំណែង…
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ កញ្ញា នៅវិមានសន្តិភាព មានពិធីផ្សព្វផ្សាយកម្មវិធីនយោបាយ របស់រាជរដ្ឋភិបាល អាណត្តិទី៦ និងបំពាក់ឋានន្ទរសក្តិ តែងតាំងមុខតំណែង អគ្គមេបញ្ជាការ នាយសេនាធិការនិង មេបញ្ជាការកងទ័ពជើងគោក ក្នុងកងយោធពលខេរភូមិន្ទ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។
ពិធីត្រូវបានបំពាក់ឋានន្ទរស័ក្តិ ១-លោកឧត្តមសេនិយ៍ឯក វង្ស ពិសេន ពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ និងផ្ទេរភារកិច្ច ពីមេបញ្ចាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជំនួសនាយឧត្តមសេនីយ៍ ប៉ុល សារឿន ។ ២-តែងតាំងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទៅជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ជំនួសនាយឧត្តមសេនីយ៍ គន់ គីម ។ ៣-តែងតាំងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពីមេបញ្ជាការកងកម្លាំងប្រយុទ្ធប្រឆាំងភាវរកម្ម ទៅជាមេបញ្ជាការកងទ័ពជើងគោក ជំនួសនាយឧត្តមសេនីយ៍ មាស សុភា ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងក្នុងពិធីនោះ
ថា ការផ្ទេរភារកិច្ច និងតែងតាំងមេទ័ពកំពូល៣រូបថ្មីនេះ គឺដើម្បីពង្រឹងខឿនការការពារជាតិ ឲ្យកាន់តែល្អប្រសើរ ។ ហើយកងយោធពលខេមរភូមិន្ទទាំងអស់ សុទ្ធតែបានទទួលស្គាល់ពីសមត្ថភាពក្នុងការដឹកនាំរបស់មេទ័ពកំពូលទាំង៣រូបនេះ ។
សម្តេចពិជ័យសេនាបញ្ជាក់ថា សំខាន់ណាស់ ការការពារបូរណភាពទឹកដី ឯករាជ្យភាព និង អធិបតេយ្យជាតិ កងយោធពលខេមរភូមិន្ទតម្រូវការមេទ័ពដែលមានវ័យក្មេង កម្លាំងមាំមួន បទពិសោធន៍ឈ្លៀសវៃ និងការសិក្សាកម្រិតខ្ពស់ ដើម្បីរួមចំណែកការពារជាតិ សន្តិសុខសង្គមជូនប្រជាពលរដ្ឋ និង ចូលរួមការអភិវឌ្ឍន៍ប្រទេសជាមួយរដ្ឋាភិបាលផងដែរ ។
ដូច្នេះហើយ ការតែងតាំង និងផ្លាស់ប្តូរមេទ័ពកំពូលទាំង៣រូបខាងលើនេះ ពិតជាស័ក្តិសម និងសមត្ថភាព គុណភាពរបស់នាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍ឯកណាស់ ។
ចែករំលែកព័តមាននេះ