រាជធានីភ្នំពេញ ៖សហព័ន្ធកីឡាម៉ូតូទឹកបាន អះអាងថា ក្នុងការប្រកួតស៊ីហ្គេមលើកទី១៨ នៅឥណ្ឌូណេស៊ី កីឡាករកម្ពុជាឈ្មោះ សាលី អ៊ូមើត និងឈ្មោះម៉ីន មូស្ដាន ធ្វើបានល្អមែនទែនចំពោះការប្រឡងវិញ្ញាសាម៉ូតូទឹក នៅឥណ្ឌូណេស៊ី កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានលើឡើងក្នុងសន្នីសិទសារព័ត៌មានកាលពីរល្ងាចថ្ងៃទី២៨ សីហានៅសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាថាការប្រកួតកីឡាអាស៊ីលើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ីមាន៤៥ប្រទេស ក្នុងនោះកម្ពុជាឈ្នះមេដាយមាសចំនួន២វិញ្ញាសារ មេដាយមាសទី១ ដណ្តើមបានដោយកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា លើប្រភេទទម្ងន់៤៩គីឡូក្រាម នៃប្រភេទកីឡាជឺជីតស៊ូ និងមេដាយមាស១គ្រឿង ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើមមេដាយមាស១គ្រឿងលើវិញ្ញាសារ Ski Modified (ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះដណ្ដើមបានមេដាយសំរឹទ្ធ១ គ្រឿងលើវិញ្ញាសារ Runabout 1100 Stock ។
លោកបានបន្តថា កីឡាម៉ូតូទឹករបស់កម្ពុជាទទួលមេដាយមាស១ និងមេដាយសំរឹទ្ធ១ នេះគឺជាលទ្ធផលមួយយ៉ាងធំធេងសម្រាប់កីឡាករម៉ូតូទឹករបស់កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងកំរិតអន្ដរជាតិ។ កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត និងម៉ីន មូស្ដាន គឺជាកីឡាករជ ម្រើសជាតិរបស់កម្ពុជា ដែលអាចយកឈ្នះប្រទេសថៃនៅវិញ្ញាសារមួយចំនួនទៀតជាពិសេសវិញ្ញាសាម៉ូតូទឹក។
លោកបន្តថា «ជាសមាជិកគណៈកម្មាធិការម្នាក់ ខ្ញុំមើលឃើញថា ក្នុងចំណោមប្រទេសទាំងអស់ ដែលចូលរួមប្រកួតកីឡាអាស៊ី Asian Games សម្រាប់ម៉ូតូទឹក គឺកីឡាករខ្មែរយើង ធ្វើ បានល្អមែនទែន ហើយវ៉ាជែងគេបាន ហើយអាចទៅឆ្ងាយពីគេលេខ១ សាលី អ៊ូមើត ហើយ លេខ២ ម៉ីន មូស្ដាន ទៅឆ្ងាយពីគេតែម្ដង»។
លោកបន្ថែមថា ដូច្នេះកីឡាករ សាលី អ៊ូមើត-ម៉ីន មូស្ដាន មានពិន្ទុខ្ពស់ជាងកីឡាកររបស់ថៃ និងប្រទេសផ្សេងៗទាំងអស់ក្នុងវិញ្ញាសារ ម៉ូតូទឹក ។
ឱកាសនោះដែរ លោក ណុះ ស្លេះ មានការសោកស្ដាយចំពោះកីឡាករ ម៉ីន មូស្ដាន ដែលមិនបានទទួលមេដាយ ក៏ប៉ុន្ដែមានសំណាងល្អ ដែលសាលី អ៊ូមើត អាចទទួល បានមេដាយពីរ «មេដាយមាស និងមេដាយសំរឹទ្ធ» ។ ក្នុងចំណោមនោះដែរ កីឡាករកម្ពុជាពីរនាក់ អាចជិះម៉ូតូទឹក៦គ្រឿង ដូច្នេះ សាលី អ៊ូមើត ៤វិញ្ញាសារ និង ម៉ីន មូស្ដាន ២វិញ្ញាសា បញ្ហាទាំងនេះកីឡាករកម្ពុជាតិចពិតមែន ប៉ុន្ដែកម្ពុជាជិះម៉ូតូទឹកបានយ៉ាងច្រើន។
ជាមួយគ្នានោះដែរប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុក ដាក់លើកទឹកចិត្ត និងគាំទ្រទាំងថវិកា ដល់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងប្រកួតប្រជែងស៊ីហ្គេម លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី។
ចំណែកលោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាអាស៊ីរបស់កម្ពុជា បានឲ្យដឹងពីឥណ្ឌូនេស៊ីមកថា សម្តេច
តេជោនឹងផ្តល់ការអនុញ្ញាតដល់ប្រតិភូកីឡាអាស៊ីកម្ពុជា ចូលជួបសម្តែង ការគួរសម និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់មេដាយមាសកីឡាអាស៊ីនាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ប្រាក់រង្វាន់លើកទឹកចិត្តក្នុងកម្រិត Asian Games តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលរួមមាន៖ មេដាយមាស៨០លានរៀល, មេដាយប្រាក់៤០លានរៀល និងមេដាយសំរឹទ្ធិ ២៤លានរៀល។ រីឯគ្រូបង្វឹកទទួលបាន១០០ភាគរយ ស្មើនឹងមេដាយខ្ពស់បំផុតនៃកីឡាករ ឬកីឡាការិនីរបស់ខ្លួន និងគ្រូជំនួយទទួលបាន៧០ភាគរយ។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ជាគោលការណ៍ឧបត្ថម្ភលើកចិត្តបន្ថែម ដោយមេដា យមាស ទ ទួល បា ន ១០.០០០ដុល្លារ, មេដាយប្រាក់៥.០០០ដុល្លារ និងមេដាយសំរឹទ្ធិ៣.០០០ដុល្លារ៕
ចែករំលែកព័តមាននេះ